Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes

" ការគិតទៅលើអ្វីមួយថាវាមានតែចំណុចល្អ
ទំាងអស់ក៍មិនត្រូវហើយគិតថាវាមានតែចំណុច
មិនល្អទំាងអស់ក៍មិនត្រូវ ប៉ុន្តែអ្វីដែលត្រឹមត្រូវ
គឺទទួលស្គាល់ការពិតរបស់វា "




“ខ្ញុំមិនដឹកនាំអ្នកទេ ហើយអ្នកក៏មិនត្រូវដឹកនាំខ្ញុំដែរ ប៉ុន្តែពួកយើងកៀកស្មាគ្នា ឆ្ពោះទៅមុខជាមួយគ្នា ក្នុងភាពជាបងប្អូន” “ក្នុងនាមជាពូជសាសន៍ណាមួយ អ្នកមិនអាចរកបានភាពថ្លៃថ្នូរដាច់ដោយឡែកក្នុងភាពថោកទាបរបស់ពូជសាសន៍អ្នកឡើយ” 




“ខ្ញុំទុកចិត្តអ្នក អ្នកក៏ត្រូវតែទុកចិត្តខ្ញុំដែរ ដោយខ្ញុំប្រើពាក្យថា បើអ្នកទុកចិត្តខ្ញុំ ខ្ញុំអត់អោយអ្នកថោកទេ បើថ្ងៃណាមួយអ្នករកឃើញថា ខ្ញុំវាថោកអញ្ចឹង មិនបាច់និយាយអីច្រើនទេ ដើរមកខ្សឹបក្បែត្រចៀកខ្ញុំថា ហ្អែងមិនសមជាមនុស្សទេ តែប៉ុណ្ណឹងគឺបាន មិនបាច់និយាយច្រើនទេ មនុស្សដូចខ្ញុំ” 



“ខ្ញុំមើលសៀវភៅបានមួយចំនួន ស្តាប់គេពន្យល់បានតិចៗ ប៉ុន្តែអ្វីដែលខ្ញុំបានច្រើនជាងគេគឺអង្គុយគិត ខ្ញុំអាឡូវមើលសៀវភៅ សឹង មើលលែងចង់បាន ពីព្រោះខ្ញុំមើលទៅច្រើនតែខុស មើលទៅវាខុស បើសៀវភៅគេសរសេរពីប្រវត្តិសាស្ត្រ ពីការអភិវឌ្ឃន៍ស្រុកគេអីៗ ខ្ញុំមើល បាន ដល់តែសរសេរជាទស្សនៈ ពួកអ្នកសរសេរទស្សនៈទាំងឡាយមិនទាន់ធ្លុះអញ មិនទាន់ធ្លុះអញ” 



“ខ្ញុំណាបងប្អូន ខ្ញុំយល់យ៉ាងច្បាស់ថា អត់មានផ្លូវណាដើម្បីអាចដោះស្រាយបញ្ហាខ្មែរបាន ក្រៅពីអ្នកដែលត្រូវបានគេជិះជាន់ហ្នឹងងើបទេ បងប្អូនគិតថាម៉េច? បងប្អូនបាត់គោ បងប្អូនគិតថា មកពីអាចោលួច ខ្ញុំថាមកពីអាម្ចាស់វា វាកញ្ជើធ្លុះ វាដេកវាមិនព្រមមើលគោ មើលក្របីវា គេថា ហេ្អហេ្អ! មកពីរដ្ឋាភិបាល ខ្ញុំថា មកពីប្រជាពលរដ្ឋ វាល្ងង់ អោយគេជាន់ក្បាល រឿងហ្នឹងណាបងប្អូន ចេញមិនរួចទេ បើសិនណាជាបងប្អូនមិនព្រមទទួលស្គាល់ថា បងប្អូន អន់” 



“បងប្អូនគិតពិចារណាអញ្ចេះតិច គេថាមនុស្សអាក្រក់ តែធ្វើអាក្រក់ធ្លាក់នរកហើយ ហើយធ្លាក់ម្តងៗ

និយាយពីយូ គេថា យូហាស់ បើមនុស្សអាក្រក់អោយតែធ្វើអាក្រក់ធ្លាក់នរក ហើយធ្លាក់យូៗយ៉ាងហ្នឹង បែបនៅលើផែនដីហ្នឹងសុទ្ធតែមនុស្សល្អអស់ហើយបងប្អូន បើវាធ្លាក់យូៗយ៉ាងហ្នឹងហុស រួចចុះហេតុអីបាននៅលើផែនដីហ្នឹងមនុស្ស អាក្រក់ច្រើនមែស ហាស់? ហេតុអីបានមនុស្សអាក្រក់ច្រើនមែស ពីព្រោះក្នុងច្បាប់ធម្មជាតិអត់ចឹងទេ បងប្អូន ច្បាប់ធម្មជាតិ” 

No comments:

Post a Comment