Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes


ក្មួយៗរៀនគិតបន្តិចមើល ពូអត្ថាធិប្បាយអោយក្មួយៗស្តាប់
-គ្មានការហួងហែង ក៏មិនមែនជាសេចក្តីស្នេហាដែរ
-បើគ្មានការហួងហែង ក៏មិនអាចនិយាយថា ជាការលះបង់ដែរ
-បើគ្មានការលះបង់ក៏មិនមែនជាស្នេហាពិតប្រាកដដែរ
-ប៉ុន្តែបើមានការលះបង់ តែការលះបង់នោះមិនគិតដល់តំលៃមនុស្សដែលយើងត្រូវលះបង់អោយ ក៏មិនមែនជាស្នេហាប្រកបដោយមសិការដែរ។

ការអោយរបស់មួយទៅគេ កាលណារបស់នោះវាអត់ចាំបាច់ដល់យើង ដូចអ្នកក្បែរខាងសុំបាយយើងមួយចានសុំធូបយើងបីបួនសរសៃរ ពេលយើងអោយទៅគេ យើងមិនអាចនិយាយនោះជាការលះបងរបស់ខ្ញុំទេ ប៉ុន្តែបើរបស់នោះវាសំខាន់ណាស់ក្នុងចិត្តយើង នោះពេលយើងអោយទៅអ្នកណាម្នាក់នោះវាជាការលះបង់ បើគ្មានការហួងហែងផងតើរបស់នោះវាសំខាន់សំរាប់យើងយ៉ាងម៉េចទៅកើត ហើយពេលយើងអោយវាទៅគេម៉េចយើងអាចចាត់ទុកជាកាលះបង់ទៅកើត?

ដើម្បីជ្រើសរើសគូជីវិតគួរមានត្រឹមតែលក្ខខណ្ឌតែបីយ៉ាងបានហើយ
-អ្នកត្រូវតែជាមនុស្សដែលខ្ញុំស្រឡាញ់
-អ្នកត្រូវតែជាមនុស្សដែលស្រឡាញ់ខ្ញុំ
-អ្នកត្រូវតែជាមនុស្សដែលមានតំលៃ សក្តិសមនឹងទទួលបានការស្រឡាញ់។

មិនចាំបាច់ថាអ្នកត្រូវតែជាមនុស្សដែលត្រូវតែនៅថែរក្សាខ្ញុំ អ្នកត្រូវតែជួួយសំរាលបន្ទុករបស់ខ្ញុំ អ្នកត្រូវតែមានពេលគ្រប់គ្រាន់សំរាប់ខ្ញុំ អ្នកត្រូវតែជាមេគ្រួសារដែលត្រូវតែនៅគ្រប់គ្រងគ្រួសារអោយបានល្អ ព្រោះថាបើអ្នកពិតជាស្រលាញ់ខ្ញុំ ទោះអ្នកមិនបាននៅជិតខ្ញុំ ក៏មុខតែខ្ញុំអាចមានអារម្មណ៍កក់ក្តៅពីចំងាយតាមរយៈសកម្មភាពណាមួយរបស់អ្នកបានដែរ។ បើអ្នកមានករណីចាំបាច់ត្រូវតែរស់នៅឆ្ងាយពីខ្ញុំ មិនបានជួយសំរាលបន្ទុករបស់ខ្ញុំ មិនបានបំពេញតួនាទីជាមេគ្រួសារល្អ ក៏ខ្ញុំនៅតែមើលឃើញថាអ្នកមនុស្សមានតំលៃ ព្រោះការងារជាតំលៃរបស់អ្នកតំរូវអោយអ្នកត្រូវឃ្លាតឆ្ងាយពីខ្ញុំ។ ក្នុងករណីនេះខ្ញុំនៅតែមានភាពកក់ក្តៅដែលកើតពីក្តីស្រលាញ់របស់អ្នក ទោះអ្នកនៅឆ្ងាយប៉ុណ្ណាពីខ្ញុំក៏ដោយ ហើយអ្នកនៅតែជាមនុស្សមានតំលៃសំរាប់ទទួលបានក្តីស្រលាញ់ដ៏ស្មោះត្រង់របស់ខ្ញុំជារៀងរហូត៕ ហើយយើងត្រូវតែគិតពីតំលៃនៃមនុស្សដែលយើងត្រូវលះបង់អោយដែរ បើគ្រាន់តែជាការលះបង់សំរាប់បំពេញចិត្តមនុស្សដែលយើងស្រលាញ់តែម្យ៉ាង ជួនកាលជាលះបង់ដែលគ្មានតំលៃទេ ប៉ុន្តែជួនកាលមនុស្សអោយតំលៃលើការលះបង់របស់យើងហើយ តែគេជាមនុស្សគ្មានតំលៃ ទាំងក្នុងគ្រួសារទាំងក្នុងសង្គម ក៏មិនគួរលះបង់អោយដែរ គ្រាន់តែស្រលាញ់គ្នា ចង់រស់នៅជាគូជីវិតនឹងគ្នា ចង់ចែករំលែកសុខទុក្ខនឹងគ្នាមិនចាំបាច់លក្ខខណ្ឌអ្វីលើពីលក្ខខណ្ឌបីខាងលើនោះទេ មានគ្របពេលណាជាគូជីវិតបានពេលនោះភ្លាម រឿងផ្សេងៗទៀតបន្ទាប់បន្សំណាស់។ មនុស្សដែលមានគុណច្រើនចំពោះផែនដីជាមនុស្សមានតំលៃបំផុត ចុះតាមលំដាប់មកអ្នកមានគុណសំរាប់ជាតិ រហូតដល់មនុស្សដែលលមានគុណសំរាប់គ្រួសារ.

បើខ្ញុំជាកូនចៅជំនាន់ក្រោយរបស់អ្នក សំនួរទីមួយដែលខ្ញុំចង់សួរទៅកាន់អ្នក នោះគឺ អ្វីជាការងារដែលនាំអោយអ្នករវល់ជាងគេក្នុងជីវិតរបស់អ្នក?

ក្នុងជីវិតមនុស្សត្រូវរស់នៅក្នុងភាពតឹងតែងពីរយ៉ាង និងក្នុងភាពអាធ្យាស្រ័យមួយ ៖
-តឹងតែងចំពោះខ្លួនឯង
-តឹងតែងចំពោះសភាវៈអាក្រក់
-អធ្យាស្រ័យចំពោះកំហុសរបស់មនុស្សល្អ ឬមនុស្សដែលគួរបានទទួលនូវធម៌អភ័យ៕
·         មិនបណ្តោយខ្លួនអោយប្រព្រិត្តរឿងដែលខ្លួនយល់ថាមិនគួរឬអនុគ្រោះអោយខ្លួននៅពេលដែលខ្លួនបានធ្វើកំហុស គឹត្រូវប្រព្រិត្តដោយតឹងរ៉ឹងបំផុតចំពោះខ្លួនឯងក្នុងចំនុចនេះ


·         ចំពោះមនុស្សម្មាក់ដែលបានធ្វើកំហុសអ្វីមួយ វាមិនសំខាន់ពេកទេដែលអ្នកបានសុំទោសគេរួចរាល់ហើយ ប៉ុន្តែវាជាកាតព្វកិច្ច ដែលអ្នកត្រូវតែពន្យល់គេយ៉ាងលំអិតនិងដោយស្មោះត្រង់ថាហេតុអ្វីបានជាអ្នកប្រព្រិត្តកំហុសនោះ ហើយដែលសំខាន់និងចាំបាច់បផុតនោះគឹ អ្នកត្រូវធ្វើអោយគេជឿជាក់ថា ដាច់ខាតអ្នកនឹងមិនប្រព្រិត្តកំហុសនោះម្តងទៀតឡើយ៕ 


    មនុស្សល្អតែងតែតាំងចិត្តអោយអ្នកដែលបានស្គាល់ខ្លួន មានអារម្មណ៍ថាគេមានសំណាងដែលបានមកស្គាល់ខ្លួន ប៉ុន្តែជាការចៃដន្យណាមួយស្រាប់តែខ្លួនបែរទៅជាបន្ទុកសំរាប់អ្នកដែលបានមកស្គាល់ខ្លួនទៅវិញ នោះមនុស្សល្អរិតតែត្រូវធ្វើអោយគេមានអារម្មណ៍ខ្លាំងលើសមុនទៀតថា គេមានសំណាងណាស់ដែលបានខ្លួន ក្លាយជាបន្ទុករបស់គេ៕


No comments:

Post a Comment