Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes




អ្នកទាំងអស់គ្នាអាចស្រមៃបានទេ ក្នុងទំនាក់ទំនងជាគូជីវិត តើមានស្នេហាប៉ុន្មានប្រភេទគឺអ្វីខ្លះហើយក្នុងសង្គមមនុស្សប្រភេទណាច្រើនជាងគេ?

ពាក្យថាស្នេហាគឺនិយាយដល់អារម្មណ៍ស្រលាញ់
បើគ្មានអារម្មណ៍ស្រឡាញ់ទេ មិនរាប់ថាជាស្នហាឡើយ ទោះជាប្តីប្រពន្ធក៏ដោយ ។ ពូសួរថាស្នហាមានប៉ុន្មានប្រភេទគឺសំដៅដល់សេចក្តីស្រលាញ់។ តើមានក្តីស្នេហាព្រោះហេតុប៉ន្មានយ៉ាង?
តែនិយាយដល់ការស្នេហាគឺនិយាយដល់ការស្រឡាញ់ តែនិយាយដល់ការស្រលាញ់គឺនិយាយដល់ការហួងហែង គ្មានការហួងហែងគឺគ្មានក្តីស្នេហាទេ ប៉ុន្តែហួងហែងកំរិណានោះ គឺជារឿងដែលត្រូវជជែកគ្នា កុំនិយាយបែបមិនយល់អារម្មណ៍ខ្លួនឯងថា ស្នេហាគឹមានតែការលះបង់សុទ្ធសាធនោះ
ស្នេហាឬការស្រលាញ់មានបីពួក មួយគឺសំដៅដល់ស្នេហាដែលត្រូវបានទាក់ទាញដោយចំណង់ផ្លូវភេទ ជាក្តីស្នេហ៍ដែលឆាបឆេះខ្លាំងណាស់ តែមិនងំយូរទេ ជាទូទៅគឺដោយសាររូបសម្បត្តិខាងក្រៅ អីចឹងហើយបានជាមនុស្សស្អាតសង្ហា ច្រើនមានមនុស្សស្រលាញ់ច្រើន។ ស្ទើរតែគ្មានមនុស្សណាម្នាក់ដែលចិត្តរបស់គេមិនត្រូវបានទាក់ទាញ ដោយរូបសម្បត្តិស្អាតសង្ហារបស់អ្នកដ៏ទៃនោះទេ ប៉ុន្តែគ្រាន់តែអ្នកខ្លះតិច អ្នកខ្លះខ្លាំង ហើយគេទប់អារម្មណ៍គេតែប៉ុណ្ណោះ។ ស្នេហាប្រភេទនេះទៅជាមួយនឹងភាពងងឹតរបស់ចិត្ត ឆាប់ស្រលាញ់ឆាប់បាត់ ជាទូទៅពិបាកសួររកមូលហេតុនៃការស្រឡាញ់ និងការបាត់ការស្រលាញ់អោយបានច្បាស់លាស់ណាស់។ ស្រលាញ់គឺស្រលាញ់ ឈប់ស្រលាញ់គឺឈប់ស្រលាញ់ កុំសួរពីមូលហេតុ។

 ប្រភេទទីពីរ គឺមិនងងិតងងល់ដូចស្នេហាទីមួយទេ គឺមានការគិតគូរថ្លឹងថ្លែង រកភាពគួរឬមិនគួរ។ គេមានឱកាសគិត ព្រោះពិតណាស់គេមិនត្រូវបានអូសទាញដោយស្នហាទីមួយទេ គេអាចពិចារណាទៅ លើរូបសម្បត្តិខ្លះ លើចិយាសម្បត្តិខ្លះ ទៅលើភាពល្អរបស់ អ្នកដែលខ្លួនប្រុងរើសជាគូជីវិត មកលើខ្លួនគេខ្លះ។ ដូចជាប្រើពាក្យថានាង ឬគាត់ល្អនឹងខ្ញុំណាស់ នាងឬគាត់ស្រលាញ់ខ្ញុំណាស់ នាងឬគាត់បានលះបង់ចំពោះខ្ញុំច្រើនណាស់ នាងឬគាត់មានចរិតល្អណាស់ នាងឬគាត់យល់ចិត្តខ្ញុំណាស់ ខ្ញុំសង្ឃឹមថា អាចពឹងពាក់ជាគូជីវិតរហូតដល់ថ្ងៃស្លាប់បាន ខ្ញុំជឿជាក់ថានាងឬគាត់ស្មោះត្រង់នឹងខ្ញុំណាស់ ជាដើម ។ វាអាចកើតពីអានុស្សាវរីយ៍ល្អជាមួយគ្នា ឬភាពស៊ីសង្វាក់ផ្នែកអារម្នណ៍ដែពិបាកបំភ្លេចគ្នាបាន។ ស្នេហាប្រភេទនេះមានចំនួនច្រើនគួរសមដែរ ហើយអាចជា understanding love ដែរព្រោះហេតុផលនៃការស្រលាញ់ភ្លឺស្វាងគួរសមដែរ ប៉ុន្តែ ជាក្តីស្នេហា ដើម្បីអញដដែល មិនមែនជាក្តីស្រលាញ់ដែលមានលក្ខណៈជាកាផ្តល់អោយទេ ដែលស្នេហាខ្ពស់បំផុតរបស់មនុស្សទេ។ ប្រភេទទីបីជាកំពូលនៃក្តីស្នេហាដែលរកបានដោយកំរក្នុងសង្គមមនុស្ស ហើយមនុស្សពិបាកនឹងយល់បន្តិចពីព្រោះជួនកាលគេមិនអាចពាល់អារម្មណ៍នោះត្រូវ។
.......................................................
កាលណា និយាយដល់រឿង គុណធម៌ គឺ និយាយដល់ការចែករំលែក។ ការចែករំលែក ជាផ្នែកមួយនៃគុណធម៌។ គុណធម៌ជាធម្មជាតិល្អដែលស្អិតជាប់ក្នុងចិត្ត ការចែករំលែកជាសកម្មភាពតាមកាយ វាគ្រាន់តែជាអំពើល្អមួយ មិនមែនជាគុណធម៌ទេ។ អំពើអាក្រក់តែងតែចេញពីមនុស្សអាក្រក់ ឯអំពើល្អក៏តែងតែចេញពីមនុស្សល្អដែរ មិនមែនរត់មករកទេ .

នៅលើលោកយើងនេះ ក្រៅពីរឿងមនោសញ្ចេតនាចេញ គ្មានអ្វីអស្ចារ្យ 
ជាងចិត្តដែលតែងតែទទួលអារម្មណ៍ថាគ្មានអ្វីអស្ចារ្យទេ៕

មនោសញ្ចតនារបស់មនុស្សវាជារឿងអស្ចារ្យខ្លាំងណាស់ មើលថាមិនអស្ចារ្យមិនបានទេ បើគិតថាមនោសញ្ចេតនាមិនមែនជារឿងអស្ចារ្យ នោះគឺមើលងាយចិត្តល្អ ចិត្តលះបង់របស់មនុស្សហើយ។ ប៉ុន្តែក្រៅពីមនោសញ្ចេតនាចេញ លុយកាក់ មុខមាត់ក្នុងសង្គម រូបសម្បត្តិស្អាត សូម្បីតែទេពកោសល្យដ៏កំរនឹងមានមនុស្សអាចធ្វើបាន រួមទាំងប្រជ្ញាដ៏វាងវៃរបស់មនុស្ស បើអ្នកយល់ពីជីវិត រហូតពាល់ត្រូវក្នុងចិត្តថាជីវិតជាទុក្ខ នោះភាពអស្ចារ្យដែលមនុស្សទូទៅមានអារម្មណ៍ថាអស្ចារ្យនោះ សំរាប់យើងវាទៅជាគ្មានអ្វីអស្ចារ្យទាំងអស់ នោះហើយគឺជាចិត្តដ៏អស្ចារ្យ៕


បដិវត្តផ្នត់គំនិតពិតជាលំបាកតឹងតែងផ្លូវចិត្តខ្លាំងណាស់ ប៉ុន្តែមិនបានន័យថាពេលយើងឈប់ធ្វើនោះយើងនឹងស្រួលចិត្តជាងពេលធ្វើនោះទេ៕

No comments:

Post a Comment