Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes


 ចំពោះស្ថានភាពមួយ គំនិតអវិជ្ជមានមិនល្អចំពោះការដោះស្រាយស្ថានភាពនោះទេ រីឯគំនិតវិជ្ជាមានក៏នៅតែមិនល្អសំរាប់ការដោះស្រាយស្ថានភាពនោះដែរ ប៉ុន្តែការទទួលយកការពិតទាំងវិជ្ជាមាន ទាំងអវិជ្ជាមានចំពោះស្ថានភាពនោះទៅវិញទេ ដែលជាមូលដ្ឋានប្រាកដប្រជាមិនអាចខ្វះបានក្នុងការផ្តើមដោះស្រាយដោះស្ថានភាពនោះអោយបានសំរេចពិតប្រាកដ។ ហើយ ជាទូទៅគេបង្រៀនអោយគិតតែវិជ្ជមានប៉ុណ្ណោះ ដោយមិនអោយគិតអវិជ្ជមាន។ ការគិតថា វិជ្ជាមាន ចំពោះរឿងអវិជ្ជា គឺកុហកខ្លួនឯងហើយ។ បើអ្នក ចាប់ផ្តើមនិយាយកុហកខ្លួនឯងទៅហើយ សួរថាតើអ្នកទៅធ្វើការដោះស្រាយការពិតយ៉ាងម៉េចទៅកើត?

ធ្វើគុណដោយរំពឹងទុកថានឹងទទួលបានផលតបស្នង នោះមិនមែនហៅថា ការគុណទេ ប៉ុន្តែវាគ្រាន់តែជា ការវិនិយោគដើម្បីរកកម្រៃតែប៉ុណ្ណោះ។
 ដូចពាក្យចាស់លោកពោលថា បើអ្នកធ្វើគុណលើគេ សូមកុំអោយសម្តែង ហើយបើរូបគេបានធ្វើគុណលើរូបខ្លួនឯងចូរកុំភ្លេច ៕

អ្នករស់នៅតាមរបៀបរបស់អ្នក១ថ្ងៃ ខ្ញុំរស់នៅតាមរបៀបរបស់ខ្ញុំ១ថ្ងៃ
អ្នករស់នៅតាមរបៀបរបស់អ្នក១ឆ្នាំ ខ្ញុំក៏រស់នៅតាមរបៀបរបស់ខ្ញុំ១ឆ្នាំ
លុះដល់ ២០ក្រោយមក យើងក៏ Bye Bye ពីភពផែនដីដូចគ្នា!
អ៊ីចឹង អ្នកឯងមានអ្វីអស្ចារ្យជាងខ្ញុំទៅដូចតែខ្ញុំដែរហ្នឹង! ជីវិតមនុស្សតែប៉ុណ្ណឹងឯង។ ចឹងបានថា បើយើងម្នាក់ៗចេះពេញចិត្តនូវអ្វីដែលយើងកំពុងមាន ហើយអ្នកដទៃគេគ្មាន នោះហើយជាសេចក្តីសុខមួយដ៏ពិតប្រាកដ។

No comments:

Post a Comment