ខឹម វាសនា ៖ ក្នុងនាមពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរ មានការទទួលខុសត្រូវ មុននឹងធ្វើការបោះឆ្នោតជូនបក្សណាមួយ បងប្អូនត្រូវគិតឲ្យបានច្បាស់លាស់ក្នុងចិត្តថា បងប្អូនបានទទួលព័ត៌មានល្អិតល្អន់ បានតាមដាននូវគោលនយោបាយនៃបក្សនោះ មុននឹងធ្វើការទម្លាក់សន្លឹកឆ្នោតទៅក្នុងហឹបឆ្នោតដើម្បីគាំទ្រគណបក្សនោះ។ គឺ ជាការបោះឆ្នោត ដោយមានការទទួលខុសត្រូវ និងសេចក្តីថ្លៃថ្នូរ ។
គេថា " កុំទៅខ្វល់រឿងនយោបាយ បញ្ហាប្រទេសជាតិ ធ្វើម៉េចក៏
ដោយអោយតែគ្រួសារយើងរស់ " អ៊ីចឹងបាន ខ្ញុំសុំថែមពាក្យមួយមាត់ អោយវាមានន័យគ្រប់គ្រាន់ថា " នែ៎ ! ពួកអ្នកថោកទាបនៃយើងទាំង ឡាយ កុំទៅខ្វល់រឿងនយោបាយ បញ្ហាប្រទេសជាតិ " ថែមថាម៉េច
ថែមថា ពួកមនុស្សថោកទាបទាំងឡាយ គេគិត និយាយអញ្ជឹង! _ខឹម វាសនា
§ ការភូតកុហក ការដឹងថាខ្លួនបានធ្វើខុសលើគេ ការមិនបានបំពេញកាតព្វកិច្ចណាមួយដែលខ្លួនត្រូវធ្វើ ជាដើម សុទ្ធតែធ្វើអោយយើងមានអារម្មណ៍ភ័យខ្លាចទាំងអស់។ ពួកគេនឹងគ្មានសន្តិភាពក្នុងផ្លូវចិត្តទេ។ ការរស់នៅជាអ្នករួចទោសនៃមនសិការ ទៀបពួកគេមានសន្តិភាពលោកីយពិតប្រាកដ។
§ តម្លៃរបស់មនុស្សម្នាក់ៗ មិនមែនជាតម្លៃដែលគេដាក់អោយនោះទេ តម្លៃរបស់មនុស្សម្នាក់ៗ ជាតម្លៃនៃការងាររបស់គេ ការងាររបស់គេ កំណត់តម្លៃរបស់គេ។
§ ជោគជ័យដំបូងរបស់ជីវិត គឺយើងរកឃើញថា ជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី។
§ ប្រទេសនេះនឹងមិនមែនជាកន្លែងសុខសាន្តសម្រាប់ពួកយើងរស់នៅឡើង បើសិនណាជាពួកយើងមិនធ្វើវាដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ។
§ កំណើតអញកើតនៅលើផែនដីនេះ ពួកអាឈាមឆ្កែពិបាករស់ហើយ ហើយបើខ្ញុំស្លាប់ក្នុងដំណើរនេះ ក៏ខ្ញុំសប្បាយចិត្តដែរ។
§ ចំណេះដឹងដំបូងដៃនៅក្នុងជីវិតរបស់ខ្ញុំ គឺខ្ញុំដឹងថាពិភពលោកហ្នឹងដេក។
§ ដើម្បីអោយពេញលក្ខណៈជាមនុស្ស ដំបូងដៃបំផុត មនុស្សត្រូវរស់នៅជាមួយការពិត។
§ យើងមិនចង់បង្ករសត្រូវនោះទេ ប៉ុន្តែបើសកម្មភាពដ៏ត្រឹមត្រូវរបស់យើងបង្ករជាសត្រូវយើងក៏មិនខ្លាចដែរ។
§ សន្តិភាពមិនអាចរស់នៅក្នុងភាពភ័យខ្លាចបាននោះទេ ប្រើបបានទៅនឹងពន្លឺមិនអាចនៅជាមួយភាពងងឹតអញ្ជឹងដែរ។
§ ប្រយុទ្ធយ៉ាងស្វិស្វាញទល់នឹងអំពើអាក្រក់ គឺជាកាតព្វកិច្ចរបស់មនុស្សល្អ
§ ខ្លឹមដ៍ពិតប្រាកដដែលជាសមទ្ធិផលរបស់សង្គមពីមួយជំនាន់ទៅមួយជំនាន់នោះ គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង។
§ ចំនេះដឹងដែលយើងបានរៀននៅតាមសាកលវិទ្យាល័យ វាគ្រាន់តែជាចំនេះដឹងផ្នែកបច្ចេកទេសនៃជំនាញរបស់យើងតែប៉ុណ្ណោះប៉ុន្តែនៅមានចំនេះដឹងផ្នែកទស្សនវិជ្ជាខាងមេរៀនជីរិតជាច្រើនស្អេកស្អះទៀតដែលយើងនៅមិនទាន់បានដឹង។
§ គ្មានសង្គមណាមួយរីកចំរើនបានឡើយ បើប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសមិនព្រមគិតគូរសង្គមរបស់ពួកគេនោះ។
§ ទស្សនៈមួយដែលពូកយើងយល់ថាជាទស្សនដែលបំផ្លាញការគិតនិងជះឥទ្ធិពលអាក្រក់ដល់កូនខ្មែរជំនាន់ក្រោយមានដូចជា ក្បាលអាណាសក់អាហ្នឹង ដាំដើមគទៅកូនកុំមាត់ចេះច្រើនគេខឹងដឹងច្រើនគេស្អប់ ចាញ់បានជាព្រះឈ្នះបានជាមារ។ វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្មនិងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អ គឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក។
§ ពាក្យថាក្បាលអាណាសក់អាហ្នឹង មានន័យថាគិតតែឆ្នាំងបាយរបស់យើងទៅអាអ្ហើយ កុំទៅខ្វល់អាណាម៉េចម៉េចទៅអោយតែយើងបានសុខ។ វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្ម ភាពអាត្មានិយម គិតតែប្រយោជន៍ផ្ទាល់ខ្លួន និងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អគឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក-អ្នកត្រូវដឹងថា សេចក្តីសុខទុក្ខឬសសេចក្តីវិនាសវានឹងកើតឡើងដោយជៀសមិនផុតនោះទេ ជូនគេជូនយើង។
§ តួនាទីរបស់ព្រះអាទិត្យគឺបានត្រឹមតែបញ្ចេញកាំរស្មីមកលើផែនដីតែប៉ុណ្ណោះ ព្រះអាទិត្យមិនអាចទៅទាញទ្វារឬបង្អូចអោយចំហ ដើម្បីបញ្ចូនពន្លឺអោយភ្លឺទៅដល់មនុស្សទាំងឡាយណាដែលដេកសំងំតែក្នុងបន្ទប់នោះឡើយ។ដូចគ្នាទៅនឹងមនុស្សទាំងឡាយណាដែលមិនព្រមស្តាប់មិនព្រមត្រិះរិះពិចារណានោះ ដូច្នោះចំនេះដឹងឬគំនិតទស្សនៈដែលល្អៗមិនអាចរត់ទៅចូលក្នុងខួរក្បាលដើម្បីផ្តល់មូលដា្ធនក្នុងការពិចាររបស់អ្នកទាំងនោះងាយៗឡើយ។
§ គ្មានអ្នកណាដែលថ្លង់ជាងមនុស្សដែលមានត្រចៀកហើយមិនព្រមស្តាប់នោះទេ។
§ គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែរ គឺមានតែខ្មែរទេដែលជាអ្នកដោះស្រាយ ហើយគ្មានបរទេសណាឬអ្នកធំណា មកជួយដោះស្រាយជំនួសបាននោះទេ។ ខឹមវាសនា
§ ការមិនចេញទៅដោះស្រាយបញ្ហាពិតណាស់ បញ្ហានៅតែជាបញ្ហាប៉ុន្តែការចេញដោះស្រាយបញ្ហាហើយតែដោះស្រាយប្រភពបញ្ហាខុស បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែការកំនត់យកប្រភពបញ្ហាត្រូវហើយ តែឥតមានទស្សនៈក្នុងការដោះស្រាយបញ្ហា បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែមានទស្សនៈក្នុងការដោះស្រាយបញ្ហាហើយ ឥតមានសកម្មភាពជាក់ស្តែងក្នុងការដោះស្រាយបញ្ហា បញ្ហាក៍នៅតែជាបញ្ហាដដែរ។
§ កុំបន្ទោសបរទេសជុំវិញ កុំបន្ទោសអ្នកដឹកនាំ បើយើងខ្លាំងគេធ្វើអ្វីយើងមិនកើតនោះទេ។ រឿងគេចង់ជិះជាន់យើងរឿងគេចង់យកទឹកដីយើង រឿងគេចង់បំផ្លាញយើង រឿងគេចង់ទាំងហ្នឹងជាកត្តាខាងក្រៅ យើងមិនអាចទៅផ្លាស់ប្តូរចិត្តរបស់គេបាននោះទេ ក៍ប៉ុន្តែយើងអាចផ្លាស់ប្តូរហេតុដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើងដើម្បីទប់ទល់ជាមួយនឹងចិត្តសត្រូវខាងក្រៅបាន។
§ មិត្តល្អទាំងឡាយចេះនិយាយអំពើល្អរបស់មិត្ត និងចេះនិយាយការពារមិត្តនៅទីសាធារណៈ ហើយចេះនិយាយប្រាប់ពីកំហុសរបស់មិត្តនៅទីស្ងាត់កំបាំង។មិត្តល្អទាំងឡាយមិនដែលចេះនិយាយដើមមិត្តនៅពីខាងក្រាយខ្នងមិត្តនោះទេ ក៍ប៉ុន្តែមិត្តល្អទាំងឡាយអាចនិយាយអំពីមិត្តនៅពីខាងក្រាយខ្នងមិត្តបាន លុះត្រាតែមានបុគ្គលមួយទៀតដែលជាទីគោរពជាងបុគ្គលដែលខ្លួនរាប់អាន។
§ ការផ្តល់មូលដ្ធានក្នុងការពិចារណាដល់ប្រជាពលរដ្ធអោយយល់ដឹងពីមនោគមវិជ្ជារបស់យើងដើម្បីផ្តិតនូវមនោគមវិជ្ជានេះអោយដិតជាប់ក្នុងបេះដូង និងនៅក្នុងខួរក្បាដែលជាផែនទីបាញ់ឆ្ពោះទៅរកគោលដៅនោះគឺជាកិច្ចការដ៍សំខាន់ណាស់របស់ពួកយើង។
§ មនុស្សដែលមានតម្លៃជាមនុស្សដែលធ្វើការងារដែលត្រឹមត្រូវ ហើយគេយល់ថាការងារដែលគេធ្វើជាការងារដែលមានតម្លៃ។
§ ការបំផ្លាញការគិតអោយមនុស្សគិតខុសឬអោយមនុស្សលែងប្រើខួរក្បាលរបស់ខ្លួនឯងដោយប្រើតែជំនឿនោះគឺការបំផ្លាញជាតិដល់ឫសគល់។
§ ខ្លឹមដ៍ពិតប្រាកដដែលជាសមទ្ធិផលរបស់សង្គមពីមួយជំនាន់ទៅមួយជំនាន់នោះ គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង។
§ យើងត្រូវដើរសន្សឹមៗដោយមានការប្រុងប្រយ័ត្ន ពីព្រោះយើងប្រញាប់ណាស់។
§ មនុស្សល្អមានកត្តាប្រាំយ៉ាងគឺស្គាល់អំពើល្អ ស្រឡាញ់អំពើល្អ ដាំបណ្តុះអំពើល្អ ការពារអំពើល្អ និងពង្រីកអំពើល្អ។
§ អ្នកខ្លាំងដ៍ពិតប្រាកដនោះ គឺជាអ្នកដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនប្រាសចាកភាពអាត្មានិយម ដើម្បីសេចក្តីសុខអ្នកដរទៃ។
§ តើបេះដូងរបស់អ្នកអាចចាត់ទុកជនរួមឈាមរបស់យើងទាំងអស់គ្នា ជាសមាជិកគ្រួសាររបស់អ្នកផងបានដែរឬទេ?
§ បើអ្នកបន់ស្រន់ព្រះបានសូមអ្នកបន់ព្រះឲ្យជួយជំរុញទឹក ចិត្តអ្នក ឲ្យមានការតស៊ូខ្លាំងខ្លាបានយូរជាងគេទៅបានហើយ។
§ ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់ដែលខ្ញុំស្មោះត្រង់ចំពោះអ្នក ប៉ុន្តែអ្នកបែរជាក្បត់ខ្ញុំតែការឈឺចាប់នេះនៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នក នៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ។
§ ការមើលងាយការទុកចិត្តរបស់មនុស្ស ជាអំពើដ៍ថោកទាបបំផុត។
§ ខ្ញុំពេញចិត្តនឹងស៊ូទ្រាំចំពោះការលំបាកគ្រប់បែបយ៉ាងទាំងអស់ដោយគ្មានការចូលរួមពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ប៉ុន្តែខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលខ្ញុំមានសេចក្តីសុខរួចហើយខ្ញុំមិនអាចចែករំលែកសេចក្តីសុខនោះទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបាន។
§ ការបដិសេដ្ឋពាក្យសន្យាមួយដោយភ្ជាប់ហេតុផលត្រឹមត្រូវ ប្រសើរជាងការសន្យាមួយដោយខ្លូនអ្នកមិនច្បាស់លាស់។
§ តើបេះដូងរបស់អ្នកអាចចាត់ទុកជនរួមឈាមរបស់យើងទាំងអស់គ្នា ជាសមាជិកគ្រួសាររបស់អ្នកផងបានដែរឬទេ? ខឹម វាសនា
· “មនុស្សដែលពូកែបង្កើតរបស់ថ្មីបានគឺជាមនុស្សដែលពូកែយល់សប្តិនៅពេលអត់ដេក“ -ខឹម វាសនា
· “អ្នកដែលខ្លាំងគឺជាអ្នកដែលចេះធ្វើអោយអ្នកដទៃខ្លាំងដែរ” -ខឹម វាសនា
· “អ្នកក្លាហានពិតប្រាដកគឺជាអ្នកដែលហ៊ានធ្វើការងារប្រឆាំងជាមួយនឹងប្រយោជន៍ផ្ទាល់ខ្លួន” -ខឹម វាសនា
· “ដោយសារជាតិសាសន៍របស់យើង មើលងាយគំនិតណាស់ បានទឹកដីរបស់យើងធំ រួចហើយរួមមកតូច វាអត់មានអីចម្លែកទេ” -ខឹម វាសនា
· “ក្នុងការអប់រំមនុស្ស ទ្រឹស្តីមិនឈ្នះភាពជាគំរូទេ” -ខឹម វាសនា
· “ការដឹងថាពិភពលោកនេះកំពុងតែដេក គឺជាចំណេះដឹងដំបូងរបស់ជីវិត” -ខឹម វាសនា
· “ជោគជ័យដំបូងរបស់ជីវិតគឺយើងដឹងថាជីវិតគួររស់នៅក្នុងបុព្វហេតុអ្វី” -ខឹម វាសនា
· “ដើម្បីអោយពេញលក្ខណជាមនុស្សដំបូងដៃបំផុតមនុស្សត្រូវរស់នៅជាមួយការពិត” -ខឹម វាសនា
· “នៅក្នុងរឿងមួយគេអាចបង្កើតជាលេស រាប់ម៉ឺនលេស ប៉ុន្តែការពិត គឺមានតែមួយទេ” -ខឹម វាសនា
· “ការបាត់បង់ទំនុកចិត្តពីអ្នកដទៃ វាពុំមែនជារឿងសំខាន់ពេកទេ ប៉ុន្តែការបាត់បង់ទំនុចចិត្តលើខ្លួនឯង វាគឺជារឿងសំខាន់ខ្លាំងណាស់ ប៉ុន្តែទំនុចចិត្តមួយវាមិនដែលកើតប្រាស់ចាកការពិចារណាប្រកបដោយហេតុផលនោះទេ” -ខឹម វាសនា
· “សព្វថ្ងៃ ខ្ញុំចង់បង្រៀនមនុស្សអោយទៅជាមនុស្ស” -ខឹម វាសនា
· “បងប្អូនត្រូវចងចាំ តម្លៃរបស់មនុស្សម្នាក់ៗ មិនមែនជាតម្លៃដែលគេដាក់អោយនោះទេ តម្លៃរបស់មនុស្សម្នាក់ៗ ជាតម្លៃនៃការងាររបស់គេ
ការងាររបស់គេ កំណត់តម្លៃរបស់គេ” -ខឹម វាសនា
· “ខ្ញុំពិតជាឈឺចាប់ណាស់ នៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ ប៉ុន្តែខ្ញុំបែរជាក្បត់អ្នក តែ
ការឈឺចាប់នេះ នៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នកនៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ” -ខឹម វាសនា
· “បញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់ គឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ” -ខឹម វាសនា
· “ប្រទេសមួយនេះ មាតុភូមិមួយនេះនឹងមិនមែនជាកន្លែងសុខសាន្តសម្រាប់ពួកយើងរស់នៅទេ
បើសិនណាជាពួកយើងមិនធ្វើវាដោយកណ្តាប់ដៃរបស់ពួកយើងទេនោះ” -ខឹម វាសនា
· “បើតម្លៃរបស់មនុស្សត្រូវបានផ្តល់អោយដោយអ្នកដទៃ នោះនៅលើលោកនេះគ្មានទេមនុស្សដែលថ្លៃថ្នូរ” -ខឹម វាសនា
· “ការដឹងពីបញ្ញាវាសំខាន់ហើយ ប៉ុន្តែការដឹងពីបញ្ញាហើយនិងដំណោះស្រាយ សំខាន់ហើយចាំបាច់ទៀត” -ខឹម វាសនា
· “បើអ្នកមើលសៀវភៅ រួចហើយអ្នកគ្មានសេចក្តីសន្និដ្ឋាន មិនហ៊ានទាត់ចោលថា គំនិតមួយនេះ ទស្សនមួយនេះ ខុស គំនិតមួយនេះ ទស្សនមួយនេះ ត្រូវ បើអ្នកគ្មានសេចក្តីសន្និដ្ឋានពីការអានរបស់អ្នកទេ ការអានរបស់អ្នកមិនបានជាប្រយោជន៍ទេ” -ខឹម វាសនា
· “គ្រប់កាលទេសទាំងអស់ មិនថា យើងបានឈ្នះឆ្នោតក៏ដោយ ឬមិនទាន់បានឈ្នះឆ្នោតក៏ដោយ ការផ្តល់មូលដ្ឋានក្នុងការពិចារណាទៅអោយប្រជាពលរដ្ឋនៅតែជារឿងសំខាន់” -ខឹម វាសនា
· “ខឹងគេបោកយើង រឿងដែលត្រឹមត្រូវ គឺបង្កើនចំណេះដឹងខ្លួនឯង” -ខឹម វាសនា
· “តែនិយាយដល់ប្រជាធិបតេយ្យ គេនិយាយដល់ការចូលរួម តែនិយាយដល់ការចូលរួម គេនិយាយដល់គុណភាពនៃអ្នកចូលរួម តែនិយាយពីគុណភាពនៃអ្នកចូលរួម គេនិយាយពីសម្ថភាពវែកញែត ហើយនិងសីលធម៌” -ខឹម វាសនា
· “វិប្បដិសារីគឺជាទណ្ឌកម្មធំបំផុតរបស់មនុស្សដែលមានឧត្តមគតិ” -ខឹម វាសនា
· “ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ អាចមិនមែនជាប្រយោជន៍ជាតិ ប៉ុន្តែផលប្រយោជន៍ជាតិច្បាស់ណាស់ គឹជាផលប្រយោជន៍របស់យើងគ្រប់ៗគ្នា” -ខឹម វាសនា
· “ក្រៅពីបេះដូង អ្នកនយោបាយត្រូវមើលអោយឃើញថា ស្រុកមួយនេះត្រូវដោះស្រាយយ៉ាងម៉េច អោយបានច្បាស់លាស់” -ខឹម វាសនា
· “មនុស្សដែលខ្លាចអន់គឺជាមនុស្សអន់បំផុត” -ខឹម វាសនា
· “ខ្ញុំពេញចិត្តនឹងអោបក្តីទុក្ខតែម្នាក់ឯង ដោយគ្មានមនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម ប៉ុន្តែខ្ញុំឈឺចាប់ខ្លាំងណាស់ កាលណាខ្ញុំមានក្តីសុខដោយគ្មានមនុស្សជាទីស្រលាញ់របស់ខ្ញុំចូលរួម” -ខឹម វាសនា
· “ ប្រជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំរដ្ឋមួយដែលសិទ្ធិ និងអំណាចជាម្ចាស់ប្រទេសក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ ហើយដើម្បីអោយមានសិទ្ធិ និងអំណាចជាម្ចាស់ប្រទេសស្ថិតនៅក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ឋជាអចិន្ត្រៃយ៍នោះ គឺត្រូវតែមានយន្តការមួយកាត់បន្ថយអំណាចរបស់អ្នកដឹកនាំដោយធានាអោយមានតុល្យភាពអំណាច រវាងអ្នកកាន់ការស្រុកទេសដែលជាតំណាងដែលប្រជាពលរដ្ឋជ្រើសតាំងឡើងអោយទៅដឹកនាំប្រទេស ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេស ដើម្បីអោយអ្នកតំណាងច្បាស់ជាអ្នកតំណាង ដើម្បីអោយប្រជាពលរដ្ឋម្ចាស់ប្រទេស ច្បាស់ជាប្រជាពលរដ្ឋម្ចាស់ប្រទេស។” -ខឹម វាសនា[
No comments:
Post a Comment