Friday, August 8, 2014

ទស្សនៈ ៖ អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?

អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជាបន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះអោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដីនេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិនហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។ជួយអោយមនុស្សបែបនេះមានហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំងអស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅសុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕
អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្សមានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕
ពូស្គាល់ណាស់មួយណាជាភាសាដួងចិត្ត មួយណាជាភាសាចេញពីបបេមាត់។ ពូយល់ចិត្តមនុស្សដែលស្តាប់ពូយល់ ថាពួកគេមានអារម្មណ៍យ៉ាងម៉េច។ ក្មួយជាម្នាក់ក្នុងចំណោមអ្នកទាំងនោះ។ ការខិតខំរបស់ពូ ក្នុងបំណងតែមួយគត់គឺអោយកូនខ្មែរចេះគិត ចេះពិចារណា ចេះកសាងខ្លួនអោយទៅជាកូនល្អ មិត្តល្អ ពលល្អ ស្គាល់គោលដៅសំរាប់ជីវិត ជាមនុស្សមានតំលៃសំរាប់សង្គមមនុស្ស។ ពេលពូបានឃើញថាមានកូនខ្មែរបានដើរចូលក្នុងគន្លងនេះហើយ ពូសប្បាយចិត្តណាស់ ពូមិនត្រូវការៗតបស្នងណាមួយឡើយ ពូមានល្មមសមនឹងរស់បានដោយធម្មតាលើផែនដីនេះហើយ មិនត្រូវការអ្វីជាពិសេសផ្សេងទៀតឡើយណាក្មួយ៕

No comments:

Post a Comment