Thursday, October 2, 2014


របស់បីយ៉ាងដែលមិនអាចទិញបានទាល់តែសោះ
១-សេចក្តីស្រឡាញ់
២-សេចក្តីអាណិតឬចិត្តសប្បុរស
៣-សេចក្តីស្មោះត្រង់

,,,,,,,,,,
ខ្ញុំគិតថាគាត់មិនបានយល់នូវអ្វីដែលខ្ញុំបាននិយាយទេ ខ្ញុំគិតថាគាត់ឮខ្ញុំរិះគន់រដ្ឋាភិបាលខ្លាំងៗត្រូវចំចិត្តគាត់ ម្លោះហើយគាត់គិតថាខ្ញុំនិយាយត្រូវ តែនោះគ្រាន់តែជាការស្តាប់ដើម្បីសំរន់សំអប់ឬកំហឹងរបស់ខ្លួនតែប៉ុណ្ណោះ បើគាត់ ស្តាប់ហើយវិភាគរហូតដល់យល់ម្លេះគាត់ក៏យល់ថាខ្ញុំនិយាយពីគណបក្សប្រឆាំងត្រូវដែរ ហើគាត់ក៏យល់ទៀតដែរថាយើងមិនអាចនិងមិនគួរចូលជាមួយគណបក្យប្រឆាំងណាផ្សេងទៀតឡើយ។
+++++++++++++
បណ្ឌិតឃើញទុក្ខមិនទាន់ដល់
យោបល់គិតទុកពីចំងាយ
លុះពេលទុក្ខនោះមកដល់កាយ
មុខនៅពព្រាយមិនតក់ស្លុត។
ជនល្ងង់ឃើញទុក្ខមើលមិនយល់
គិតបាននឹកដល់ត្រឹមកំហុស
ជ្រួលច្រាលវោកវាកជ្រូរឡើងចុះ
ទឹកដល់ច្រមុះខំបន់ស្រន់។
ជនខូចឃើញទុក្ខមិនគិតខ្វល់
បន់អោយមកដល់បានបន្លំ
បានគេងចំណេញយ៉ាងសុខុម
កាច់មួលផ្សែផ្សំកើនសម្បត្តិ។
,,,,,,,,,,,,,,,
អ្វីទៅជាការបៀតបៀន? មនុស្សខ្មែរយើងច្រើនណាស់និយាយថា ក្នុងនាម យើងជាមនុស្សល្អមិនត្រូវបៀតបៀនអ្នកដទៃទេ មនុស្សដែលបៀតបៀនអ្នក ដទៃជាមនុស្សមិនល្អទេ។តើទស្សន:នេះត្រឹមត្រូវឬទេ?ដើម្បីធ្វើការវិនិច្ឆ័យថាត្រឹមត្រូវឬមិនត្រឹមត្រូវនោះយើងត្រូវយល់ជាមុនថាអ្វីទៅជាការបៀតបៀនសិន។ ការបៀតបៀនគឺការរំខានរុកគួនដល់អ្នកដទៃដែលជាមនុស្សល្អតាមកាយ វាចា និងចិត្ត។ មនុស្សណាដែលប្រើអំពើបែបនេះចំពោះមនុស្សល្អ ជនប្រភេទនោះគឺជាមនុស្សអាក្រក់ សមនឹងទស្សន:ខាងលើដែលនិយាយថាបើយើងជាមនុស្សល្អយើងមិនត្រូវបៀតបៀនអ្នកដទៃទេ អ្នកដទៃក្នុងន័យនេះគឺសំដៅទៅរកមនុស្សល្អ។ចុះការរុកគួនរំខាន ធ្វើទុកបុកម្មេញរបស់មនុស្សល្អចំពោះមនុស្សអាក្រក់វិញចាត់ទុកជាការបៀតបៀនដែរឬទេ។ កាលណាមនុស្សល្អធ្វើទុក្ខបុកម្មេញ មនុស្សអាក្រក់កុំអោយវាមានលទ្ធភាពប្រព្រិត្តិអំពើអាក្រក់នោះមិនមែនជាការបៀតបៀនទេ។ គ្រប់ទង្វើដើម្បីបន្ទុចបង្អាក់ឬកំចាត់អំពើអាក្រក់កុំអោយរីករាលដាលបាន មិនត្រឹមតែមិនមែនជាអំពើអាក្រក់ឬមិនមែនជាការបៀតបៀន នោះទេ តែគឺជាទង្វើល្អ ដែលគ្រប់មនុស្សបើមិនបានធ្វើអំពើបែបនេះទេគឺមិនអាចចាត់ទុកជាមនុស្សល្អឡើយ៕
,,,,,,,,,,,,,,,,,,,,
មនុស្សច្រើនណាស់ដែលយល់ថាជំនួញគឺជាល្បែង។តែសំរាប់ខ្ញុំជំនួញគឺជាមិត្តភាពដ៏ស្មោះត្រង់មួយ។បើអ្នកយល់ថាជំនួញជាល្បែង ច្បាស់ណាស់ចុងក្រោយនៃល្បែងគឺត្រូវតែមានអ្នកយំនិងមានអ្នកសើច អ្នកចាញ់នឹងយំអ្នកឈ្នះនឹងសើច ក្នុងរឿងនេះគូភាគីគឺត្រូវតែប្រើល្បិចដើម្បីផ្តួលគូប្រកួត។តែបើអ្នកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយ នោះអ្នកនឹងមានអារម្មណ៍ចែករំលែក រាល់ការគិតគូលេខ ចិត្ត អ្នកតែងតែរាប់បញ្ចូលមិត្តរបស់អ្នកនៅក្នុងការគិតគូនោះ ហើយការគណនាដោយមនោសញ្ចេតនាមិត្តភាពនោះទៀតសោតនឹងចេញជាការចែករំលែកដែលមានលក្ខណ:សមគួរដែលមនុស្សល្អគ្រប់គ្នានឹងទទួលយក បាន។តែអ្នកក៏ត្រូវតែគិតអោយឃើញដែរថាជំនួញជាមិត្តភាពអាចដំណើរការទៅបានលុះត្រាតែគូភាគី ជំនួញទាំងអស់មានអារម្មណ៍ដូចគ្នាទាំងអស់ថាជំនួយគឺជាមិត្តភាដ៏ស្មោះត្រង់មួយដូចៗគ្នា។ចំពោះការយល់ថាជំនួញជាល្បែងវិញ អោយតែមានភាគីណាមួយយល់បែបនេះ ហើយបើភាគីដទៃទៀតនៅតែធ្វើជំនួញជាមួយគ្នាតទៅទៀត នោះចុងក្រោយបំផុតគ្រប់គូភាគីទោះជាជនស្មោះត្រង់យ៉ាងណាក៏ដោយ នឹងក្លាយទៅជាដៃគូល្បែងដោយចៀសមិនផុត។ មានន័យថាក្នុងទស្សន:ដែលចាត់ទុកជំនួញជាល្បែង អោយតែមានភាគីណាមួយចាត់ទុកថាជំនួយជាល្បែង គេអាចធ្វើអោយគ្រប់ភាគីជំនួយទាំងអស់ចូលរួមលេងល្បែងជាមួយគេដោយស្វ័យប្រវត្តិ តែចំពោះទស្សន:ដែលចាត់ទុកថាជំនួញជាមិត្តភាពដ៏ស្មោះត្រង់មួយនោះ អត់មានភាគីណាតែម្នាក់ឯងមាន កំលាំងអូសទាញអោយគ្រប់ភាគីជំនួញមកគិតឬមកចាត់ទុកជំនួញជាមិត្តភាពដ៏ស្មោះត្រង់ដូចអ្នកដោយស្វ័យប្រវត្តិដូចការប្រកាន់ថាជំនួញជាល្បែងនោះទេ លុះត្រាតែគ្រប់ភាគីជំនួញស្ម័គ្រចិត្តចាត់ទុកជំនួយជាមិត្តភាពដ៏ស្មោះត្រង់ដោយខ្លួនឯង៕
 តែចែកគ្នាចំណេញនិងចែកគ្នាខាតគឺមិត្តភាពហើយព្រោះមិនបានកេងលើគ្នា

No comments:

Post a Comment