“
បើអ្នករកបានតែអ្នកដឹកនាំដែលអរគុណខ្លួន ហើយមិនអាចរកបានអ្នកដឹកនាំដែលរួបខ្លួនអរគុណទេ
កុំសង្ឃឹមថា ជាតិរបស់អ្នកនឹងមានភាពរីកចម្រើនពិតប្រាកដនោះ “ _ខឹម វាសនា
“វាគឺជាសោកនាកម្មមួយចំពោះជនជាតិនោះយ៉ាងពិតប្រាកដ
ដែលមានមនុស្សបីក្រុមគឺ អ្នកនយោបាយ អ្នកសាសនា និងអ្នកធ្វើការក្នុងអង្គការសង្គមនានា
ក្នុងប្រទេសនោះជាមនុស្សដែលសម្តែងខ្លួនធ្វើជា ជនសប្បុរស /
It’s a real tragedy for nation when these three groups of its people namely
politicians, religionists and civil society workers, just pretend to be
generous.” _ខឹម វាសនា
“ ប្រជាធិបតេយ្យ
មានន័យថា សិទ្ធិអំណាច ក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតនៅក្នុងកណ្តាប់ដៃរបស់ពលរដ្ឋម្ចាស់ប្រទេស
ជាអចិន្ត្រៃយ៍ ”_ខឹម វាសនា
“
អ្នកអាចនឹងមិនស្រឡាញ់រូបខ្ញុំ ប៉ុន្តែអ្នកឯងគ្មានសិទ្ធិហាមខ្ញុំ
មិនអោយខ្ញុំស្រឡាញ់អ្នកឯងទេ ពីព្រោះវាគឺជាសេចក្តីស្រឡាញ់ ដែលបង្កើតឡើងដោយរូបខ្ញុំផ្ទាល់
”_ខឹម វាសនា
“
អ្នកអាចនឹងមិនគិតដល់រឿងនយោបាយ តែនយោបាយតែងតែគិតអ្នក You may not think about politics , but
politics always think about you. /នយោបាយមិនជាប់ទាក់ទងនឹងរឿងថាចូលចិត្ត
ឬមិនចូលចិត្តនោះទេ ប៉ុន្តែតែពលរដ្ឋគ្រប់រូបតែចូលរួមធ្វើ គិតគូរតាមដាននយោបាយ Politics is not an issue whether or
not you like it, but every citizen must involve. នយោបាយ
មិនមែនជាការរកខុសត្រូវទេ តែជាការដោះស្រាយបញ្ហា Politics is not about
justice , but about solutions. ”_ខឹម វាសនា
“ រឿធំអោយទៅជា រឿងតូច
រឿងតូចសូមអោយបាត់ទៅ បេះដូងដែលអនុគ្រោះជា សម្រស់ពិតរបស់មនុស្ស ”_ខឹម វាសនា
“
ការបើកចិត្តអោយទូលំទូលាយ ដើម្បីស្តាប់ ហើយគិត និងធ្វើការត្រិះរិះពិចារណា
គឺជាការផ្តល់ឪកាសអោយខ្លួនឯង ដើម្បីឆ្ពោះជំហានឈានទៅការពិត ”_ខឹម វាសនា
“
អោយតែខួរក្បាលរបស់អ្នកវាអន់ខ្សោយហើយ នោះកាយរបស់អ្នកមុខជា លំបាកវេទនាហើយ ”_ខឹម វាសនា
“ខ្លឹមដ៍ពិតប្រាកដដែលជាសមទ្ធិផលរបស់សង្គមពីមួយជំនាន់ទៅមួយជំនាន់នោះ
គឺសមទ្ធិផលដែលដិតជាប់នៅក្នុងដួងចិត្តនៅក្នុងខូរក្បាលដែលជាសន្តោនរបស់មនុស្សដែលសង្គមនោះគ្រប់គ្រង
”_ខឹម វាសនា
“ចំនេះដឹងដែលយើងបានរៀននៅតាមសាកលវិទ្យាល័យ
វាគ្រាន់តែជាចំនេះដឹងផ្នែកបច្ចេកទេសនៃជំនាញរបស់យើងតែប៉ុណ្ណោះប៉ុន្តែនៅមានចំនេះដឹងផ្នែកទស្សនវិជ្ជាខាងមេរៀនជីរិតជាច្រើនស្អេកស្អះទៀតដែលយើងនៅមិនទាន់បានដឹង
”_ខឹម វាសនា
“
នៅលើភពផែនដីយើងនេះ ជីវិតរបស់មនុស្សកើតស្លាប់ៗរាប់រយលានតំណមកហើយ។
មនុស្សជំនាន់មុនបានបន្សល់ទុកនូវស្នាដៃនិងទស្សនជាច្រើនទុកអោយកូនមនុស្សជំនាន់ក្រោយ
ជាតួយ៉ាងបុព្វបុរសខ្មែរយើងលោកក៍បានបន្សល់ទុកប្រាសាទអង្គរវត្តអោយកូនចៅជំនាន់ក្រោយដែរ។
ដូច្នោះឥលូវនេះគឺជាយុគសម័យរបស់យើងដែលមានឪកាសកើតនៅលើលោកសន្និវាសយើងនេះ
តើអ្នកអាចចូលរួមគិត រួមធ្វើ
និងរួមទទូលខុសត្រូវបានដែរឬទេដើម្បីជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា?”_ខឹម វាសនា
“មនុស្សយើងទាំងអស់គ្នា
រួមទាំងកូនង៉ាដែលទើបនឹងកើតមកនៅថ្ងៃនេះនិងចាស់ៗដែលមានអាយុ៩៩ដែលកំពុងតែរស់រានមានជីរិតនៅលើពិភពលោកយើងនេះ១០០ឆ្នាំទៅមុខទៀត
ជីរិតទាំងនោះនឹងលាចាកពីលោកសន្និវាសនេះសាបសូន្យឈឹង
ហើយជីរិតថ្មីនៃកូនមនុស្សជំនាន់ក្រោយនឹងកើតឡើងមកជំនួសវិញជាបន្តបន្ទាប់នេះជាច្បាប់ធម្មជាតិដែលមិនអាចកែប្រែបានឡើយ ”_ខឹម
វាសនា
“
ចូរអ្នកសម្លឹងមើលដំណើរនៃជីរិតរបស់សត្វលោកទាំងអស់ដែលកំពុងតែវារគគើមនៅលើផែនដីយើងនេះគ្មានអ្វីក្រៅពីហូបជុះដេកដើររួមភេទមានកូនមានចៅ
ទីបំផុតជីរិតទាំងអស់នោះនឹងចោលឆ្អឹងសាច់សរសៃក្រាលលើព្រះធរណី។
បើសត្វមួយចំនួនពេលវាងាប់ទៅសាច់របស់វាត្រូវបានមនុស្សលោកបរិភោគជាអាហារ
ចំណែកឯមនុស្សយើងវិញនៅពេលស្លាប់ទៅសាច់គេមិនបានហូបហើយថែមទាំងគេខ្លាចទៅទៀតហើយបើយកទៅកប់ឬដុតចោលលើដីកន្លែងណាវាចង្រៃកន្លែងនោះ។
ដូច្នោះហើយតើអ្នកគួរប្រីជីរិតរបស់អ្នកយ៉ាងណាដើម្បីអោយជីរិតមានគុណតម្លៃពោលគឺផ្តល់ជាប្រយោជន៍សម្រាប់យើងទាំងអស់មុននិងអ្នកលាចាកលោកនេះទៅ? ”_ខឹម វាសនា
“គ្មានសង្គមណាមួយរីកចំរើនបានឡើយ
បើប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសមិនព្រមគិតគូរសង្គមរបស់ពួកគេនោះ ”_ខឹម វាសនា
“នៅក្នុងសង្គមដែលសម្បូរដោយមនុស្សមានសីលធម៏ចេះជួយគ្នានិងជាមនុស្សដែលចេះចែករំលែកសេចក្តីសុខទុក្ខអោយគ្នាទៅវិញទៅមកក៍ដោយសារសង្គមនោះមានអ្នកប្រាជ្ញអ្នកទស្សនវិជ្ជាដែលផ្តល់ទស្សនល្អៗដល់ជនរួមជាតិរបស់គេអោយបានអានបានស្តាប់បានយល់ដឹងបានត្រិះរិះពិចារណា។គំនិតនិងទស្សនទាំងល្អទាំងអាក្រក់ដែលដូនតាមានពីអតីតកាល
វាអាចនឹងជះឥទ្ធិពលដល់កូនមនុស្សជំនាន់ក្រោយតៗគ្នា ”_ខឹម វាសនា
“
រាល់ពិធីទាំងឡាយក្នុងទំនៀមទម្លាប់ប្រពៃណីនៃជាតិសាសន៍ណាមួយ
មិនប្រាកដថាសុទ្ធសឹងតែត្រឹមត្រូវសមហេតុផលនោះទេ
ពីព្រោះទំនៀមទម្លាប់ប្រពៃណីទាំងនោះកើតចេញពីមនុស្សបង្កើតឡើងនោះទេ
ដូច្នោះមុននិងយើងព្រមទទួលយកអ្វីមួយយើងត្រូវប្រើធម្មសញ្ញគឺប្រើខួរក្បាលដើម្បីត្រិះរិះពិចារណារកហេតុរកផលថាវាត្រឹមត្រូវឬទេ? ”_ខឹម វាសនា
“ទស្សនៈមួយដែលពូកយើងយល់ថាជាទស្សនដែលបំផ្លាញការគិតនិងជះឥទ្ធិពលអាក្រក់ដល់កូនខ្មែរជំនាន់ក្រោយមានដូចជា ក្បាលអាណាសក់អាហ្នឹង
ដាំដើមគទៅកូនកុំមាត់ចេះច្រើនគេខឹងដឹងច្រើនគេស្អប់ ចាញ់បានជាព្រះឈ្នះបានជាមារ។
វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្មនិងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អ
គឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក ”_ខឹម វាសនា
“ពាក្យថាក្បាលអាណាសក់អាហ្នឹង
មានន័យថាគិតតែឆ្នាំងបាយរបស់យើងទៅអាអ្ហើយ កុំទៅខ្វល់អាណាម៉េចម៉េចទៅអោយតែយើងបានសុខ។
វាជាទស្សនៈដែលធ្វើអោយកូនខ្មែរជំនាន់ក្រោយមានភាពអសកម្ម ភាពអាត្មានិយម
គិតតែប្រយោជន៍ផ្ទាល់ខ្លួន
និងមិនហ៊ានចូលរួមគិតគូរនិងធ្វើអំពើល្អគឺនឹងធ្វើអោយមនុស្សនៅសំងំស្ងៀមមិនហ៊ានកម្រើក-អ្នកត្រូវដឹងថា
សេចក្តីសុខទុក្ខឬសសេចក្តីវិនាសវានឹងកើតឡើងដោយជៀសមិនផុតនោះទេ ជូនគេជូនយើង ”_ខឹម វាសនា
“ដើម្បីអោយទស្សនៈល្អៗបានជ្រាបទៅដល់មនុស្សក្នុងសង្គម
គឺត្រូវផ្តើមចេញពីខ្លួនយើងយល់ជាមុខសិន ”_ខឹម
វាសនា
“ បើជនជាតិសាសន៍នៃប្រទេសណាមួយ
ដែលមិនសូវខ្វាយខ្វល់គិតគូររឿងនយោបាយ មិនសូវចូលចិត្តស្តាប់ មិនសូវចូលចិត្តអាន
មិនសូវចូលចិត្តសង្តេត មិនសូវចូលចិត្តតាមដាន មិនសូវចូលចិត្តចូលរួមគិតគូរនិងធ្វើអំពើល្អ
ហើយគិតតែពីជឿ គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានភាពអសកម្ម
ភាពអាត្មានិយម ការរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួន
គឺជាជោគជ័យដ៍មហាសាលរបស់មនុស្សអាក្រក់ និងជាឪកាសដ៍ល្អនៃការឈ្លានពានរបស់បរទេសជិតខាង
”_ខឹម វាសនា
“ ការរួបរួមសាមគ្គីដែលប្រកបដោយការយល់ដឹងស្មារតីភ្លឺស្វាងគឺជាបណ្តុំកម្លាំងចិត្តនិងកម្លាំងកាយដ៍មហាសាលដែលជាស្ពាននាំយើងទៅរកភាពរីកចម្រើនពិតប្រាកដ”_ខឹម វាសនា
“តួនាទីរបស់ព្រះអាទិត្យគឺបានត្រឹមតែបញ្ចេញកាំរស្មីមកលើផែនដីតែប៉ុណ្ណោះ
ព្រះអាទិត្យមិនអាចទៅទាញទ្វារឬបង្អូចអោយចំហ
ដើម្បីបញ្ចូនពន្លឺអោយភ្លឺទៅដល់មនុស្សទាំងឡាយណាដែលដេកសំងំតែក្នុងបន្ទប់នោះឡើយ។ដូចគ្នាទៅនឹងមនុស្សទាំងឡាយណាដែលមិនព្រមស្តាប់មិនព្រមត្រិះរិះពិចារណានោះ
ដូច្នោះចំនេះដឹងឬគំនិតទស្សនៈដែលល្អៗមិនអាចរត់ទៅចូលក្នុងខួរក្បាលដើម្បីផ្តល់មូលដា្ធនក្នុងការពិចាររបស់អ្នកទាំងនោះងាយៗឡើយ
”_ខឹម វាសនា
“គ្មានអ្នកណាដែលថ្លង់ជាងមនុស្សដែលមានត្រចៀកហើយមិនព្រមស្តាប់នោះទេ
”_ខឹម វាសនា
“ប្រជាធិបតេយ្យមិនមែនសំដៅត្រឹមតែធុងឆ្នោត
សន្លឹកឆ្នោត និងការទៅបោះឆ្នោតនោះទេ
ប៉ុន្តែប្រជាធិបតេយ្យគឺជាទម្រង់នៃការគ្រប់គ្រងរដ្ធដែលសិទ្ធិ
និងអំនាចក្នុងការចាត់ចែងកិច្ចការប្រទេសជាតិស្ថិតក្នុងកណ្តាប់ដៃរបស់ប្រជាពលរដ្ធ ហើយដាច់ខាតត្រូវមានប្រព័ន្ធធានាដល់ការប្រើសិទ្ធិ
និងអំនាចជាម្ចាស់របស់ប្រជាពលរដ្ធជាអចិន្រ្តៃយ៍ ”_ខឹម វាសនា
“ ដាក់ខ្លួនអោយទាប ឫកពាអោយសុភាព តែការងារអោយណាស់ ការងារត្រូវតែលឿនជាងសម្តី ”_ខឹម
វាសនា
“ គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែរ
គឺមានតែខ្មែរទេដែលជាអ្នកដោះស្រាយ ហើយគ្មានបរទេសណាឬអ្នកធំណា
មកជួយដោះស្រាយជំនួសបាននោះទេ ”_ខឹម វាសនា
“
នៅសម័យលង្វែកបែកបន្ទាយបាត់គម្ពីរអស់ដោយសារប្រាក់ឌួង
ហើយនៅសម័យនេះប្រហែលជាបាត់ដីអស់ដោយសារសារ៉ុង ក្រមា ប៊ីចេង នេះហើយមើលទៅ ”_ខឹម វាសនា
“ស្រុកខ្មែរយើងនេះមិនត្រូវបានបំផ្លាញដោយបរទេសនោះទេ
ប៉ុន្តែត្រូវបានបំផ្លាញដោយសារខ្មែរសំងំនៅស្ងៀមឈរមើលបរទេសបំផ្លាញ ”_ខឹម វាសនា
“
គេបំផ្លាញយើងវាមិនស្អីនោះទេគ្មានអ្វីចំឡែកនោះទេ
ប៉ុន្តែកុំអោយតែយើងបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួន ”_ខឹម វាសនា
“
បើពូជសាសន៍ខ្មែររបស់យើងឥតមានប្រទេសឯករាជ្យផ្ទាល់ខ្លួននោះទេ
ពូជសាសន៍របស់យើងមិនអាចភ្លាយទៅជាពលរដ្ធថ្លៃថ្នូរបាននោះទេ។
ទោះបីជាមានពលរដ្ធរបស់យើងខ្លះបានរស់នៅក្នុងអរិយប្រទេសដូចជាប្រទេសអឺរ៉ុប
និងសហរដ្ធអាមេរិកក៍ដោយ ក៍មិនអាចមិនអាចភ្លាយទៅជាពលរដ្ធថ្លៃថ្នូរបាននោះទេ
បើយើងរស់នៅគ្មានប្រទេសផ្ទាល់ខ្លួននោះ ”_ខឹម
វាសនា
“ដើម្បីកសាងបានសង្គមជាតិមួយស្អាតស្អំ
គឺត្រូវផ្តើមចេញពីភាពស្អាតស្អំជាគំរូពីកណា្តលបេះដូងរបស់សមាជិកសង្គមម្នាក់ៗជាមុនសិន
”_ខឹម វាសនា
“ជនជាតិខ្មែររបស់យើងជាទម្លាប់ស្តាប់ក៍មិនសូវចូលចិត្តស្តាប់
ពិចារណាក៍មិនសូវចូលចិត្តពិចារណា អានក៍មិនសូវចូលចិត្តអាន
សង្កេតតក៍មិនសូវចូលចិត្តសង្កេត តាមដានក៍មិនសូវចូលចិត្តតាមដាន ហើយគិតតែពីជឿអញ្ចឹងវាឥតអ្វីចំឡែកនោះទេ រឿងជនជាតិខ្មែរល្ងង់ ”_ខឹម វាសនា
“ការមិនចេញទៅដោះស្រាយបញ្ហាពិតណាស់
បញ្ហានៅតែជាបញ្ហាប៉ុន្តែការចេញដោះស្រាយបញ្ហាហើយតែដោះស្រាយប្រភពបញ្ហាខុស
បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែការកំនត់យកប្រភពបញ្ហាត្រូវហើយ
តែឥតមានទស្សនៈក្នុងការដោះស្រាយបញ្ហា
បញ្ហាក៍នៅតែជាបញ្ហាប៉ុន្តែមានទស្សនៈក្នុងការដោះស្រាយបញ្ហាហើយ
ឥតមានសកម្មភាពជាក់ស្តែងក្នុងការដោះស្រាយបញ្ហា បញ្ហាក៍នៅតែជាបញ្ហាដដែរ ”_ខឹម វាសនា
“កុំបន្ទោសបរទេសជុំវិញ
កុំបន្ទោសអ្នកដឹកនាំ បើយើងខ្លាំងគេធ្វើអ្វីយើងមិនកើតនោះទេ។ រឿងគេចង់ជិះជាន់យើងរឿងគេចង់យកទឹកដីយើង រឿងគេចង់បំផ្លាញយើង
រឿងគេចង់ទាំងហ្នឹងជាកត្តាខាងក្រៅ យើងមិនអាចទៅផ្លាស់ប្តូរចិត្តរបស់គេបាននោះទេ
ក៍ប៉ុន្តែយើងអាចផ្លាស់ប្តូរហេតុដែលស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើងដើម្បីទប់ទល់ជាមួយនឹងចិត្តសត្រូវខាងក្រៅបាន
”_ខឹម វាសនា
“ប្រទេសជាតិមួយអាចនឹងរលាយបាន បើជនជាតិនៃប្រទេសនោះមិននាំគ្នាខ្វាយខ្វល់គិតគូររឿងនយោបាយ
ជនជាតិមួយចាញ់ឬឈ្នះជនជាតិមូយទៀត
វាអាស្រ័យទៅលើការគុណភាពនៃការគិតរបស់ជនជាតិនោះ ”_ខឹម វាសនា
“អ្នកដឹកនាំខ្លាំង កើតចេញពីប្រជាពលរដ្ធខ្លាំង
អ្នកដឹកនាំខ្សោយ កើតចេញពីប្រជាពលរដ្ធខ្សោយ
”_ខឹម
វាសនា
“អ្នកខ្លះមិនទាន់បានស្តាប់គេផង
និងមិនទាន់បានយល់អំពីគេផង រួចក៍តាំងខ្លួនជាចេះឯងតែម្តង
មនុស្សប្រភេទនេះគឺជាមនុស្សដែលគាស់មិនឡើង។ បើសម្បូរតែប្រភេទមនុស្សបែបនេះ
សង្គមនោះមិនងាយបានរីកចំរើនឡើយគឺមានតែវិនាសអន្តរាយ ”_ខឹម វាសនា
“មានរូបជាមនុស្សរស់ជាខ្ញុំគេតើរស់កើតទេម្ចាស់កេរអង្គរ
”_កឹម ពេជ្រ
“ នយោបាយមិនមែនជាមុខរបបរកស៊ីនោះទេ
ប៉ុន្តែនយោបាយគឺជាសិល្បះនៃការធ្វើនាំសម្រេចទៅរកគោលដៅ”_ខឹម វាសនា
“ការអាន ការស្តាប់ ការពិចារណា ការសង្កេតតាមដាន
ការសិក្សាស្រាវជ្រាវ ធ្វើអោយប្រទេសរបស់អ្នកខ្លាំង”_ខឹម វាសនា
“មិត្តល្អទាំងឡាយចេះនិយាយអំពើល្អរបស់មិត្ត
និងចេះនិយាយការពារមិត្តនៅទីសាធារណៈ
ហើយចេះនិយាយប្រាប់ពីកំហុសរបស់មិត្តនៅទីស្ងាត់កំបាំង។មិត្តល្អទាំងឡាយមិនដែលចេះនិយាយដើមមិត្តនៅពីខាងក្រាយខ្នងមិត្តនោះទេ
ក៍ប៉ុន្តែមិត្តល្អទាំងឡាយអាចនិយាយអំពីមិត្តនៅពីខាងក្រាយខ្នងមិត្តបាន
លុះត្រាតែមានបុគ្គលមួយទៀតដែលជាទីគោរពជាងបុគ្គលដែលខ្លួនរាប់អាន ”_ខឹម វាសនា
“គណបក្ស LDP
គឺជាចលនានយោបាយប្រជាធិបតេយ្យមួយដែលកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសម្ចាស់សិទ្ធិអំនាចដែលមានលក្ខណៈយល់ដឹងស្មារតីភ្លឺស្វាងដើម្បីចូលរួមបង្កើតនូវសុបិនរបស់ពួកយើងគឺ”មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់”ដោយកណ្តាប់ដៃរបស់ពួកយើង ”_ខឹម វាសនា
“ការផ្តល់មូលដ្ធានក្នុងការពិចារណាដល់ប្រជាពលរដ្ធអោយយល់ដឹងពីមនោគមវិជ្ជារបស់យើងដើម្បីផ្តិតនូវមនោគមវិជ្ជានេះអោយដិតជាប់ក្នុងបេះដូង
និងនៅក្នុងខួរក្បាដែលជាផែនទីបាញ់ឆ្ពោះទៅរកគោលដៅនោះគឺជាកិច្ចការដ៍សំខាន់ណាស់របស់ពួកយើង
”_ខឹម វាសនា
“ការធ្វើនយោបាយសំខាន់ណាស់ មនោគមវិជ្ជានយោបាយ
នយោបាយមួយដាច់ខាតត្រូវមានមនោគមវិជ្ជា”_ខឹម
វាសនា
“មនុស្សដែលមានតម្លៃជាមនុស្សដែលធ្វើការងារដែលត្រឹមត្រូវ
ហើយគេយល់ថាការងារដែលគេធ្វើជាការងារដែលមានតម្លៃ ”_ខឹម វាសនា
“ដើម្បីកសាងប្រទេសជាតិមួយសំខាន់ណាស់
ការចូលរួមរបស់ប្រជាពលរដ្ធ ”_ខឹម វាសនា
“ការបំផ្លាញការគិតអោយមនុស្សគិតខុសឬអោយមនុស្សលែងប្រើខួរក្បាលរបស់ខ្លួនឯង
ដោយប្រើតែជំនឿនោះគឺការបំផ្លាញជាតិដល់ឫសគល់ ”_ខឹម
វាសនា
“ជីវិតមួយដែលពេញលក្ខណៈជាជីវិតនោះគឺជាជីវិតដែលយកមកប្រឈមគ្រប់ឧបសគ្គលំបាកទាំងអស់ដើម្បីបម្រើឧត្តមគតិ
និងមនោសញ្ចោតនារបស់ខ្លួនប្រាសចាកភាពអាត្មានិយម ”_ខឹម វាសនា
“មួយថ្ងៃទៅមួយថ្ងៃជីវិតរាងកាយរបស់មនុស្សមានការវិរដ្តន៍ទៅៗពីក្មេងទៅចាស់។
តាមការពិចារណាយូរៗទៅឃើញថា
ច្បាប់ធម្មជាតិបង្កើតជីវិតរបស់មនុស្សកើតមកនៅលើផែនដីគ្រាន់តែដើម្បីស៊ីផឹក រៀនសូត្រ
ធ្វើការងារ ស៊ីដេកដើរលេងគ្រាន់តែដើម្បីសប្បាយ រៀបការរវាងប្តីប្រពន្ធ
បង្កើតកូននៅលើផេនដីចោល លុះដល់ចាស់ជរាមានជំងឺក៍ឈឺស្លាប់ចោលបាត់ទៅ
ដូច្នោះជីវិតដែលកើតមកនៅលើផែនដីដូចជាគ្មានន័យ អត្តប្រយោជន៍អ្វីទាំងអស់សោះ
ដូចនេះគួរតែប្រើជីវិតរបស់យើងដែលរស់ខំធ្វើការងារអ្វីដែលមានតម្លៃអោយអស់ពីសមត្ថភាពមុននឹងខ្លួនស្លាប់ទៅនោះ
”_ខឹម វាសនា
“យើងត្រូវដើរសន្សឹមៗដោយមានការប្រុងប្រយ័ត្ន
ពីព្រោះយើងប្រញាប់ណាស់ ”_ខឹម វាសនា
“ អ្នកត្រូវបានគេដាក់ងារអោយថា
ជាសរសរទ្រូងនៃប្រទេសជាតិជាទំពាំងឫស្សី
តើអ្នកមានចូលរួមគិតគូរឬធ្វើអ្វីខ្លះហើយឬទេសម្រាប់សង្គមជាតិរបស់អ្នកឬក៍គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយរស់នៅសំងំនៅស្ងៀមយកតែរួចខ្លួននៅក្នុងគ្រួសាររបស់អ្នក
ហើយអ្នកគិតថាវាជាការជួយសង្គមជាតិរបស់អ្នកហើយមែនទេ?”_ខឹម វាសនា
“ការធ្វើខ្លួនភ្លាយទៅជាសមាជិកល្អម្នាក់នៅក្នុងគ្រួសារ
គឺវាជារឿងមួយល្អណាស់។
ក៍ប៉ុន្តែអ្នកជាសមាជិកមួយរូបនៅក្នុងសង្គមជាតិមួយថាតើអ្នកត្រូវចូលរួមគិតគូរបែបណាខ្លះដើម្បីអោយខ្លួនរបស់អ្នកភ្លាយជាធនធានមនុស្សមួយដ៍សំខាន់នៅក្នុងសង្គមជាតិមួយ? ”_ខឹម វាសនា
“មនុស្សដែលមានសេចក្តីថ្លៃថ្នូរបំផុតនៅក្នុងខ្លួននោះ
គឺមិនមែនទៅលើមនុស្សដែលមានទ្រព្យសម្បត្តិច្រើន និងមានបុណ្យសក្តិធំនោះទេ
ប៉ុន្តែគឺជាមនុស្សដែលប្រើជីរិតរបស់គេដើម្បីបម្រើការងារឧត្តមគតិ ”_ខឹម វាសនា
“សង្គមណាដែលដណ្តើមគ្នារស់និងងាយវិនាសហិនហោចណាស់
គឺសង្គមនោះសម្បូរទៅដោយមនុស្សបីពួកគឺ មនុស្សដែលបោកប្រាសគេជិះជាន់គេ
និងមនុស្សល្ងង់ដែលត្រូវបានគេបោកប្រាស
ព្រមទាំងមនុស្សក្រៅសង្គមគឺជាមនុស្សដែលរស់នៅយកតែរួចខ្លួន។
ចំនែកឯមនុស្សដែលមានដួងចិត្តចង់សង្រ្គោះចង់អោយមនុស្សយល់
និងស្រឡាញ់អំពើល្អមានចំនួនតិច ”_ខឹម វាសនា
“នៅពេលអ្នកជួបប្រទះបញ្ហាណាមួយអ្នកត្រូវតែរកប្រភពបញ្ហាអោយឃើញ
នៅពេលអ្នករកប្រភពបញ្ហាឃើញហើយអ្នកត្រូវតែរកដំណោះស្រាយ
នៅពេលអ្នករកដំណោះស្រាយឃើញហើយអ្នកត្រូវតែពន្យល់និងប្រាប់ដល់អ្នកដរទៃអោយចូលរួមដំណោះស្រាយនូវបញ្ហាទាំងនោះ
”_ខឹម វាសនា
“បើអ្នកបានដឹងហើយបានយល់ហើយថាវាជារឿងល្អត្រឹមត្រូវហើយ
តែបើអ្នកមិនព្រមចាប់ផ្តើមចូលរួមធ្វើពីខ្លួនអ្នកជាមុនសិននោះទេ វានៅតែបរាជ័យដដែរ។
បើយល់ថាត្រឹមត្រូវហើយ ត្រូវឈានទៅមុខមួយជំនាន់ ប្រសើរជាងនៅមួយកន្លែងដដែរ ”_ខឹម វាសនា
“មនុស្សល្អមានធាតុល្អជាធាតុទ្រទ្រង់
រីឯមនុស្សអាក្រក់មានធាតុអាក្រក់ជាធាតុទ្រទ្រង់
មនុស្សល្អធ្វើអំពើល្អបានយ៉ាងងាយ
ហើយងាកមកធ្វើអំពើអាក្រក់បានដោយលំបាក រីឯមនុស្សអាក្រក់ធ្វើអំពើអាក្រក់បានយ៉ាងងាយ
ហើយងាកមកធ្វើអំពើល្អវិញបានដោយលំបាក ”_ខឹម
វាសនា
“ដើម្បីសម្រេចបានគោលដៅដ៍ល្អនោះ
អ្នកត្រូវតែមានចំនុចចាប់ផ្តើមប្រកបដោយការយល់ដឹងជាមុនសិន ”_ខឹម
វាសនា
“ មនុស្សល្អមានកត្តាប្រាំយ៉ាងគឺស្គាល់អំពើល្អ
ស្រឡាញ់អំពើល្អ ដាំបណ្តុះអំពើល្អ ការពារអំពើល្អ និងពង្រីកអំពើល្អ
និងភ្ជាប់ជាមួយនឹងកាតព្វកិច្ចក្នុងការកំចាត់អំពើក្រក់”_ខឹម វាសនា
“ បើអ្នកជាមនុស្សរស់នៅក្នុងសង្គមហើយ
មិនបានចូលរួមគិតគូររឿងនយោបាយនោះ គឺបានន័យថាអ្នកកំពុងតែធ្វើនយោបាយបំផ្តិចបំផ្លាញសង្គមជាតិរបស់អ្នកដ៍គួរអោយភ័យខ្លាចណាស់
ពីព្រោះរឿនយោបាយជារឿងរបស់អ្នកដែលវាជាប់ទាក់ទងទៅនឹងឆ្នាំងបាយរបស់អ្នក”_ខឹម វាសនា
“ អ្នកអាចនឹងចាញ់ ចាញ់ហើយចាញ់ទៀត
ចាញ់ជារៀងរហូតពីព្រោះអ្នកគិតខ្លាំងណាស់អំពីការឈ្នះ ក៍ប៉ុន្តែអ្នកអាចនឹងឈ្នះ ហើយឈ្នះទៀត
ឈ្នះជារៀងរហូតពីព្រោះដោយសារតែអ្នកមិនដែលបានគិតអំពីការឈ្នះនោះទល់តែសោះហើយគិតតែធ្វើការងារណាដែលត្រឹមត្រូវ”_ខឹម វាសនា
“អ្នកខ្លាំងដ៍ពិតប្រាកដគឺជាអ្នកដែលហ៊ានលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនប្រាសចាកភាពអាត្មានិយម
ដើម្បីសេចក្តីសុខអ្នកដរទៃ ”_ខឹម វាសនា
“ដើម្បីដេញជនអន្តោប្រវេសន៍ខុសច្បាប់
ចេញពីស្រុកខ្មែរបាន ដំបូងលុះត្រាតែខ្មែរយើងឯកភាពគ្នាជាមុនសិន ”_ខឹម វាសនា
“មូលហេតុដែលនាំអោយមានការអនុវត្តន៍ច្បាប់ជាទូទៅគ្មានប្រសិទ្ធិភាពនៅក្នុងសង្គមខ្មែរនោះ
គឺមកពីអំនាចប្រមូលផ្តុំទៅលើដៃបុគ្គលមួយក្តាប់តូច ”_ខឹម វាសនា
“ដើម្បីអោយសង្គមនីតិរដ្ធមួយអនុវត្តន៍ច្បាប់ទៅលើមនុស្សទាំងអស់នៅក្នុងសង្គមមានប្រសិទ្ធិនោះ
លុះត្រាតែមានប្រព័ន្ធតុល្យភាពអំនាចរវាងប្រជាពលរដ្ធដែលជាម្ចាស់ប្រទេសនិងអ្នកដឹកនាំកិច្ចការស្រុកទេស
”_ខឹម វាសនា
“គោលដៅមួយអាចចាត់ទុកជាគោលដៅមួយបាន
លុះត្រាតែមានលក្ខណៈជាក់លាក់ ជាក់ស្តែង ប្រាកដនិយមដែលអាចធ្វើទៅកើត ”_ខឹម វាសនា
“គោលនយោបាយរបស់គណបក្សមួយឆ្លុះបញ្ចាំងលក្ខណៈពីរយ៉ាងគឺ
៖ទី១ ឆ្លុះបញ្ចាំងអោយឃើញពីឆន្ទៈរបស់គណបក្សក្នុងការដោះស្រាយបញ្ហា និងទី២
ឆ្លុះបញ្ចាំងអោយឃើញពីសមត្ថភាព
និងវិធានការនៃការយល់ឃើញរបស់គណបក្សនោះក្នុងការដោះស្រាយ ”_ខឹម វាសនា
“ គ្រប់បញ្ហាទាំងអស់ដែលកើតមាននៅលើទឹកដីខ្មែររបស់យើងមានតែខ្មែរយើងទេដែលជាអ្នកដោះស្រាយ
ហើយបើខ្មែរយើងមិនព្រមចាប់ផ្តើមធ្វើ
និងចាប់ផ្តើមងើបនោះទេតើកាលណានឹងឆាប់បានដល់គោលដៅទៅ?
តើនឹងអោយអ្នកណាធ្វើទៅ បើយើងមិនធ្វើ? ហើយចាំ
ចាំចាំ ដល់ពេលណាទៅ?
ហើយកុំទៅសង្ឃឹមថាបរទេសណាឬអ្នកធំណាមកជួយដោះស្រាយជំនួសបាននោះ
បើខ្មែរមិនព្រមដោះស្រាយខ្លួនឯងនោះ។”_ខឹម
វាសនា
“ប្រជាធិបតេយ្យឥតដុះបាននៅក្នុងសង្គមខ្មែរ
គឺជាជាប់ទាក់ទងទៅនឹងការយល់ដឹងរបស់ប្រជាពលរដ្ធ
”_ខឹម
វាសនា
“ប្រជាធិបតេយ្យ
បើខ្វះការចូលរួមពីសំណាក់ប្រជាពលរដ្ធ មិនមែនជាប្រជាធិបតេយ្យនោះទេ ”_ខឹម
វាសនា
“ ធនធានដ៍ពិតប្រាកដនៃប្រទេសមួយ
មិនមែនធនធានធម្មជាតិ ហើយក៍មិនមែនបេតិភណ្ឌជាតិនោះទេ
ប៉ុន្តែធនធានដ៍ពិតប្រាកដនៃប្រទេសនោះគឺធនធានមនុស្ស-
សម្បតិ្តដែលមានតម្លៃដ៍ថ្លៃថ្លាបំផុតរបស់ប្រទេសនីមួយៗមិនមែនសម្បតិ្តធម្មជាតិ ហើយក៍មិនមែនសម្បតិ្តបេតិភណ្ឌជាតិនោះទេ
ប៉ុន្តែសម្បតិ្តដ៍ពិតប្រាកដនៃប្រទេសនោះគឺ សម្បត្តិមនុស្សនេះឯង”_ខឹម វាសនា
“យើងឈ្លោះគ្នា
ព្រោះយើងចង់អោយពួកយើងត្រូវរ៉ូវគ្នា យើងឈ្លោះគ្នា ព្រោះយើងចង់អោយពួកយើងសាមគ្គីគ្នា
យើងឈ្លោះប្រកែកគ្នា បែកជាបក្សផ្សេងគ្នា
ព្រោះយើងចង់អោយប្រទេសយើងរីកចំរើកជឿនលឿន។
គ្មានការត្រូវរ៉ូវណាមួយដែលមិនផ្តើមចេញពីជម្លោះដោយឈរលើគោលការណ៍សុចរិតភាព
និងផលប្រយោជន៍រួមនោះទេ ”_ខឹម វាសនា
“ការចេញទៅឃោសនានយោបាយមិនមែនដើម្បីតែតម្រង់ទៅរកសន្លឹកឆ្នោតនោះទេ
ប៉ុន្តែគឺជាការស្វែករកការគាំទ្រគំនិត ”_ខឹម
វាសនា
“តើបេះដូងរបស់អ្នកអាចចាត់ទុកជនរួមឈាមរបស់យើងទាំងអស់គ្នា
ជាសមាជិកគ្រួសាររបស់អ្នកផងបានដែរឬទេ? ”_ខឹម វាសនា
“
LDP គឺជាបក្សរបស់ប្រជាពលរដ្ន ដូចនេះការចូលរួមរបស់ប្រជាពលរដ្ឋដូចជា បង់ប្រាក់គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន
(LDP) ”_ខឹម វាសនា
“បើអ្នកបន់ស្រន់ព្រះបានសូមអ្នកបន់ព្រះឲ្យជួយជំរុញទឹក ចិត្តអ្នក ឲ្យមានការតស៊ូខ្លាំងខ្លាបានយូរជាងគេទៅបានហើយ
”_ខឹម វាសនា
“ការងារដែលទៅមិនរួចគឺបណ្តាលមកពីគំនិតត្រូវហើយទៅមិនរួច របស់ប្រជាពលរដ្ឋខ្មែរភាគច្រើន ឬបណ្តាលមកពីភាពអសកម្មដែលមានក្នុងខ្លួនរបស់ប្រជាពលរដ្ឋ
”_ខឹម វាសនា
“កសិករខ្មែររបស់យើងបើយើងមិនជួយពួកគាត់ដោយខន្តីនិងការយល់ ដឹងនោះទេ គេបោកពួកគាត់រហូតដល់ស្លាប់ បោក បោក… គ្រប់ទីកន្លែង បោកមួយជីរិត
”_ខឹម វាសនា
“បើអ្នកជ្រើសរើសអ្នកនយោបាយ អ្នកត្រូវរើសអ្នកនយោបាយដែលមានសមត្ថភាពនិងមានចិត្តអាណិតស្រលាញ់ចំពោះអ្នកពិតប្រាកដ ”_ខឹម វាសនា
“ បើយើងនិយាយពីការផ្លាស់ប្តូរសង្គមមួយ
គឺត្រូវនិយាយពីការផ្លាស់ប្តូរអត្តចរិកជនជាតិនៅក្នុងសង្គមនោះជាមុនសិន”_ខឹម វាសនា
“យើងទូលផែនដីម្នាក់ឯងមិនរួចនោះទេ ដូច្នេះយើងកំពុងតែខិតខំប្រមូល កំលាំងគ្នាជួយទូលព្រោះការងារនេះជាការងាររួម ហើយផលដែលទទួលបានជារបស់យើងទាំងអស់គ្នា ដូច្នេះយើងមិនត្រូវចាំនរណាម្នាក់ធ្វើឲ្យ យើងនោះទ្បើយ ”_ខឹម
វាសនា
“ដង្ហើមនៅតែមានការតស៊ូពុះពារដើម្បីសិទ្ធិសេរីភាពត្រូវតែមាន គ្មាននរណាគេធ្វើឲ្យយើងនោះទេ បើយើងជាអ្នករងគ្រោះមិនរួបរួមគ្នា ដើម្បីដោះស្រាយបញ្ហាលំបាកទាំងទ្បាយ ”_ខឹម វាសនា
LDP
៖ ការងារថ្លៃថ្នូរគឺជាការងាររកប្រយោជន៍ដល់អ្នកដទៃ។
LDP
៖ ការងារថ្លៃថ្នូរគឺជាការងារប្រាសចាកអត្មានិយម។
LDP
៖ បញ្ហាធំបំផុតនៅក្នុងប្រទេសកម្ពុជាគឺភាពល្ងង់ខ្លៅរបស់ប្រជាជន។
LDP
៖ អំណាចប្រមូលផ្តំគឺជានយោបាយជីកកប់ខ្លួនឯង។
LDP ៖ មនុស្សឆ្លាត រៀនពីកំហុស ឬទង្វើរបស់អ្នកដទៃ មនុស្សល្ងង់រៀពីកំហុសឬទង្វើខ្លួនឯង
រីឯមនុស្សមហាល្ងង់រៀនពីកំហុស ឬទង្វើខ្លួនឯងមិនចេះផង។
LDP
៖ នៅលើលោកនេះ ឲ្យតែចង់បោកប្រាស់ មិនខ្វះមនុស្ស ដែលអាចបោកប្រាស់បានទេ។
LDP
៖ នៅលើលោកនេះ ធម៌ទាំងអស់កើតមិនដាច់ពីគ្នា។
LDP
៖ នៅលើលោកនេះ រឿងពិតមានតែមួយគត់។
LDP គឺជាបក្សរបស់ប្រជាពលរដ្ន។ ដូចនេះការចូលរួមរបស់របស់ប្រជាពលរដ្ឋដូចជាបង់ប្រាក់
គឺជាការចាំបាច់ដើម្បីសម្រេចគោលដៅរបស់ខ្លួន។
LDP
៖ កើតពីអ្នកក្រ របស់អ្នកក្រ ដើម្បីអ្នកក្រ។
LDP ៖ សត្រូវនៃភាពល្អប្រសើរ មិនមែនភាពអាក្រក់ទេ ប៉ុន្តែសត្រូវពិតប្រាកដ នៃភាពល្អប្រសើរគឺភាពល្អ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៖ ផ្តល់ឳកាសដល់កូនខ្មែរ ដែលមានសមត្ថភាព ដើម្បី បញ្ចេញសមត្ថភាពដឹកនាំប្រទេស។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៖ រៀបចំប្រព័ន្ធដឹកនាំ ឲ្យអ្នកដឹកនាំធ្វើជាកញ្ជះរបស់រាស្រ្ត។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៖ ទាំងអស់គ្នា ដើម្បីទាំងអស់គ្នា។
មនុស្សអាក្រក់
និងមនុស្សល្អ កើតមាននៅលើលោកតាមច្បាប់ធម្មជាតិ។ ប៉ុន្តែមនុស្សអាក្រក់មានច្រើន គឺដោយសារភាពអសកម្មនៃមនុស្សល្អ។
មនុស្សអាក្រក់
មានធាតុអាក្រក់ជាអ្នកទ្រទ្រង់ រីឯមនុស្សល្អមានធាតុល្អជាអ្នកទ្រទ្រង់
មិនខុសគ្នា
នឹងអំពិលមានធាតុជូរជាអ្នកទ្រទ្រង់ រឺឯអំពៅមានជាតិផ្អែមជាអ្នកទ្រទ្រង់។
មនុស្សល្អមានធាតុសំខាន់បួនយ៉ាង
គឺ (១) ស្គាល់អំពើល្អ (២)
យកអំពើល្អដាក់ក្នុងខ្លួន(៣) ប្រតិបត្តិអំពើល្អ និង (៤) ពង្រើកអំពើល្អ។
“ ធ្វើនយោបាយ ដោយប្រើបេះដូងបរិសុទ្ធ ”_ខឹម វាសនា
“ទំនាស់មួយអាចដោះស្រាយបានយ៉ាងងាយ ប្រសិនបើភាគីទំនាស់យកប្រយោជន៍រួមជាគោល។ទំនាស់មួយមិនអាចដោះស្រាយបានឡើយ
ប្រសិនភាគីនៃទំនាស់តម្កល់ប្រយោជន៍បុគ្គលជាធំ
”_ខឹម វាសនា
“អ្នកនយោបាយ ដែលមានបេះដូងសង្រ្គោះ ជួយមនុស្សច្រើនបំផុត
”_ខឹម វាសនា
“ព្រះពុទ្ធ គឺជាបុគ្គលត្រាស់ដឹង ពុំមែនជាទស្សវិទូឡើយ
”_ខឹម វាសនា
“មនុស្សមានប្រយោជន៍ គឺជាមនុស្សពូកែរកប្រយោជន៍ពីកន្លែង
ឬសកម្មភាពគ្មានប្រយោជន៍ ”_ខឹម វាសនា
“កត្តាសំខាន់មួយនៃប្រជាធិបតេយ្យ គឺការចូលរួម
”_ខឹម វាសនា
“ ការជជែករឿងសាសនា គឺនាំឲ្យឈ្លោះគ្នា”_ខឹម វាសនា
“កត្តាបីយ៉ាងដែលធ្វើឲ្យយឺតយូរក្នុងការយល់ដឹងពីសេចក្តីពិតក្នុងចំណោមបញ្ញាវន្តខ្មែរ
គឺទិដ្ឋិ មានៈ និងតណ្ហា ”_ខឹម វាសនា
“នៅលើលោកនេះ សេចក្តីសេ្នហាណាក៏មានការប្រែប្រួលដែរ
លើកលែងតែសេចក្តីសេ្នហារបស់ម្តាយចំពោះកូន
”_ខឹម វាសនា
“ការគិតរបស់ប្រជាជន គឺជាការកំណត់វាសនាប្រទេសជាតិ
”_ខឹម វាសនា
“កាលណាមនុស្សម្នាក់កាន់តែជឿ មនុស្សនោះកាន់តែបិទការគិតរបស់ខ្លួន
”_ខឹម វាសនា
“អ្នកដឹកនាំត្រូវចេះ ធ្វើឲ្យសម្រេចគោលដៅ
ដោយមិននាំខូចប្រយោជន៍របស់អ្នកចូលរួម
”_ខឹម វាសនា
“អ្នកដឹកនាំត្រូវមានទេព្យកោសល្យធម្មជាតិពីរយ៉ាង
គឺបេះដូងស្មោះត្រង់ពិតប្រាកដ និងមានទស្សនវិស័យ
”_ខឹម វាសនា
“ មនុស្សល្ងង់មើលបញ្ហានឹងភ្នែក មនុស្សឆ្លាតមើលបញ្ហានឹងគំនិត
និងការវិភាគ”_ខឹម វាសនា
“គ្រាន់តែចេះជេរ ឬចេះនិយាយពីបញ្ហា ពុំមែនជាលំនាំលទ្ធិប្រជាធិបតេយ្យឡើយ ”_ខឹម
វាសនា
“ នៅក្នុងសង្គមប្រជាធិបតេយ្យ ការដឹកនាំប្រៀបបានទៅនឹងការបររទេះសេះ។
រដ្ឋាភិបាលជារទេះ ហើយប្រជាជនជាអ្នកបររទេះនោះ”_ខឹម វាសនា
“ នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មាននរណាធ្វើការសម្រាប់នរណាម្នាក់ទៀតឡើយ។
មនុស្សទាំងអស់ គ្នាធ្វើការដើម្បី ប្រយោជន៍ទាំងអស់គ្នា
”_ខឹម វាសនា
“នៅក្នុងសង្គមប្រជាធិបតេយ្យ គ្មានវណ្ណៈដឹកនាំគេ
ឬវណ្ណៈត្រូវបានគេដឹកនាំឡើយ ”_ខឹម វាសនា
“មនុស្សពូកែ គឺពូកែដោះស្រាយបញ្ហា មិនមែនយំសែ្រកជាមួយបញ្ហាឡើយ
”_ខឹម វាសនា
“មនុស្សល្ងង់ និងមនុស្សអាក្រក់ តែងយកខ្លួនឯងជាសត្រូវ
”_ខឹម វាសនា
“ តើអ្នកនៅតែចង់
និងយល់ព្រមអោយប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសរស់នៅក្រាមឆន្ទៈរបស់មេដឹកនាំ
ឬអ្នកនយោបាយជាអ្នកដឹកនាំ ជាម៉ែ ជាឳ ហើយរស់នៅជ្រកក្រាមម្លប់
និងក្តីមេត្តារបស់គេជារៀងរហូតតទៅទៀត ឬយ៉ាងណា? ”_ខឹម វាសនា
“មនុស្សដែលអាចចាត់ទុកជាធនធានដ៍សំខាន់នៃប្រទេសមួយបានត្រូវមានខ្លឹមដែលក្តោបនូវលក្ខណៈ៣
៖ ជាមនុស្សសំបូរទៅដោយចំណេះដឹងផ្នែកជំនាញបច្ចេកទេស ជាមនុស្សសំបូរទៅដោយចំណេះដឹងផ្នែកទស្សនវិជ្ជា
និងជាមនុស្សសំបូរទៅដោយចំណេះដឹងផ្នែកគុណធម៏ ”_ខឹម
វាសនា
“ ខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់ដែលខ្ញុំស្មោះត្រង់ចំពោះអ្នក
ប៉ុន្តែអ្នកបែរជាក្បត់ខ្ញុំតែការឈឺចាប់នេះនៅមានទំហំតិចជាងវិប្បដិសារីដែលខ្ញុំក្បត់អ្នក
នៅពេលដែលអ្នកស្មោះត្រង់នឹងខ្ញុំ”_ខឹម វាសនា
“ ការមើលងាយការទុកចិត្តរបស់មនុស្ស
ជាអំពើដ៍ថោកទាបបំផុត”_ខឹម វាសនា
“ខ្ញុំពេញចិត្តនឹងស៊ូទ្រាំចំពោះការលំបាកគ្រប់បែបយ៉ាងទាំងអស់ដោយគ្មានការចូលរួមពីមនុស្សជាទីស្រឡាញ់របស់ខ្ញុំ
ប៉ុន្តែខ្ញុំពិតជាមានការឈឺចាប់ខ្លាំងណាស់
នៅពេលខ្ញុំមានសេចក្តីសុខរួចហើយខ្ញុំមិនអាចចែករំលែកសេចក្តីសុខនោះទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្ញុំបាន
”_ខឹម វាសនា
“ ការបដិសេដ្ឋពាក្យសន្យាមួយដោយភ្ជាប់ហេតុផលត្រឹមត្រូវ
ប្រសើរជាងការសន្យាមួយដោយខ្លូនអ្នកមិនច្បាស់លាស់”_ខឹម វាសនា
“បើយើងមិនផ្លាស់ប្តូរផ្នត់គំនិតអត្តរិចរបស់ប្រជាពលរដ្ឋខ្មែររបស់យើងនោះទេ
កុំសង្ឃឹមថាស្រុកខ្មែររបស់យើងអាចដោះស្រាយបញ្ហារួចនោះ ”_ខឹម វាសនា
“បើជនជាតិខ្មែររបស់យើងមិនទាន់ឯកភាពផ្ទៃក្នុងគ្នា
ដោយផ្នែកទៅលើភាពសុចរិតទៀតត្រង់ជាបាតគ្រឹះយុត្តិធម៏នោះទេ
កុំទៅសង្ឃឹមថាខ្មែរអាចមានកំលាំងគ្រប់គ្រាន់ចេញទៅច្បាំងជាមួយបរទេសបាន ”_ខឹម
វាសនា
“បាយ អាហារ សំលៀកបំពាក់ ថ្នាំសង្កូវ មធ្យោបាយធ្វើដំណើរ លោកសំភារៈ ហើយនិងផ្ទះសំបែង
គ្រាន់តែញាំងជីរិតដើម្បីអោយបានរស់នៅតែប៉ុណ្ណោះ
ប៉ុន្តែជីរិតដែលរស់នៅមានលក្ខណៈពេញលេញនោះ គឺលុះត្រាតែមានសេរីភាពក្នុងការគិត
ហើយនិងមានសេរីភាពក្នុងការបញ្ចេញការគិតមកខាងក្រៅ
”_ខឹម វាសនា
“គ្មានការធ្វើបុណ្យឯណាដែលល្អប្រសើរថ្លៃថ្លាជាងការធ្វើនយោបាយព្រោះរឿងជួយជាតិដោយបេះដូងសង្រ្គោះនោះទេ
”_ខឹម វាសនា
“ ចូរកុំយកចិត្តដ៏កខ្វក់ មកថ្លឹងទៅលើនរណាម្នាក់ ”_ខឹម
វាសនា
“ ការគិតទៅលើអ្វីមួយថាវាមានតែចំណុចល្អទំាងអស់ក៍មិនត្រូវហើយគិតថាវាមានតែចំណុចមិនល្អទំាងអស់ក៍មិនត្រូវ
ប៉ុន្តែអ្វីដែលត្រឹមត្រូវគឺទទួលស្គាល់ការពិតរបស់វា ”_ខឹម វាសនា
“ច្បាប់ធូររលុង បង្កើតបាននូវបរិស្ថានយ៉ាងអំណោយផល
សំរាប់ការលូត លាស់នៃអំពើអាក្រក់គ្រប់ប្រភេទហើយ វាកាន់តែអាក្រក់ជាងនោះទៅ ទៀត
បើក្នុងបរិស្ថាននោះ សំបូរទៅដោយមនុស្សល្ងង់ខ្លៅ”_ខឹម វាសនា
“8ចំនុច
ជាគន្លឹះ មិនអាចខ្វះបាន ដែលត្រូវសិក្សាអោយល្អិតល្អន់ដើម្បីធានាបាននូវការផ្លាស់ប្តូរស្ថានភាពស្រុកទេសមួយ
ពីអាក្រក់ទៅល្អ។
1- ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែលនាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមានឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែងដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹងជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហា ដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយមួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើងចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វីដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុងបច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែលត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជាចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សាពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ីសង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។ល។ដែលការអនុវត្តផែនការនោះត្រូវការ។
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ចំនុចទី8នេះគឺសំដៅដល់សកម្មភាព”_ខឹម វាសនា
1- ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែលនាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមានឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែងដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹងជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហា ដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយមួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើងចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វីដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុងបច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែលត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជាចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សាពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ីសង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។ល។ដែលការអនុវត្តផែនការនោះត្រូវការ។
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ចំនុចទី8នេះគឺសំដៅដល់សកម្មភាព”_ខឹម វាសនា
“មនុស្សដែលគ្មានការឈឺចាប់
ជាមនុស្សដែលខ្វះកំលាំងជំរុញអោយមានការតស៊ូ ឯមនុស្សខ្វះសេចក្តីខ្មាស់អៀន
ជាមនុស្សប្រព្រិត្តអំពើថោកទាបបានយ៉ាងងាយ
”_ខឹម វាសនា
“ឆ្ងល់ធ្វើអោយចិត្តមានសភាពបើកចំហ ជាផ្លូវចូលចំនេះដឹង
”_ខឹម វាសនា
“ក្នុងការអានក៏ដូចជាការស្តាប់អ្ន កណាមួយនិយាយ ការអានឬការស្តាប់នោះយកជាប្រយោជន ៍បានលុះត្រាតែ ក្រោយពីអានឬស្តាប់រួចហើយ ការយល់របស់អ្នកស្ថិតនៅក្នុងលក្ខ ណៈណាមួយក្នុងចំណោមលក្ខណៈបីយ៉ាងខ ាងក្រោមៈ
- ឬមួយអ្នកយល់ថាត្រូវ ហើយអ្នកមានហេតុផលដើម្បីគាំទ្រកា រវិនិច្ឆ័យថាត្រូវរបស់អ្នក
-ឬមួយអ្នកយល់ថាខុស ហើយអ្នកមានហេតុផលដើម្បីគាំទ្រកា រវិនិច្ឆ័យថាខុសរបស់អ្នក
-ឬមួយអ្នកបានដឹងខ្លួនថា អ្នកមិនទាន់អាចសន្និដ្ឋានបានថាខ ុសឬត្រូវទេ ចាំគិតឬចាំរកអ្នកជួយវិភាគលើចំនុ ចនោះសិន
”_ខឹម វាសនា
- ឬមួយអ្នកយល់ថាត្រូវ ហើយអ្នកមានហេតុផលដើម្បីគាំទ្រកា
-ឬមួយអ្នកយល់ថាខុស ហើយអ្នកមានហេតុផលដើម្បីគាំទ្រកា
-ឬមួយអ្នកបានដឹងខ្លួនថា អ្នកមិនទាន់អាចសន្និដ្ឋានបានថាខ
“មនុស្សខ្លះនិយាយថាកុំរៀបការជាមួ យមនុស្សដែលយើងស្រលាញ់គេតែគេមិនស ្រលាញ់យើង ចូររៀបការជាមួយមនុស្សដែល ទោះយើងមិនស្រលាញ់គេក៏ដោយអោយតែគេ ស្រលាញ់យើង។ ការពិតមួយណាក៏ជាទណ្ឌកម្មទាំងអស់ គ្រាន់តែអារម្មណ៍ឈឺចាប់នោះវាផ្ស េងគ្នាតែប៉ណ្ណោះ ”_ខឹម វាសនា
“ចំពោះស្ថានភាពមួយ គំនិតអវិជ្ជមានមិនល្អចំពោះការដោ ះស្រាយស្ថានភាពនោះទេ ឯគំនិតវិជ្ជមានក៏នៅតែមិនល្អសំរា ប់ការដោះស្រាយស្ថានភាពនោះដែរ ប៉ុន្តែការទទួលយកការពិតទាំងវិជ្ ជមាន ទាំងអវិជ្ជមានចំពោះស្ថានភាពនោះទ ៅវិញទេ ដែលជាមូលដ្ឋានប្រាកដប្រជាមិនអាច ខ្វះបានក្នុងការផ្តើមដោះស្រាយដោ ះស្ថានភាពនោះអោយបានសំរេចពិតប្រា កដ ”_ខឹម វាសនា
“ក្នុងពិភពលោកនេះ គ្មានកន្លែងណាកក់ក្តៅជាងមាតុភូម ិរបស់ខ្លួនទេ ”_ខឹម វាសនា
“ ពិភពលោកនេះងងឹតណាស់
ឯកកោរណាស់ ”_ខឹម វាសនា
“ រក្សាភាពស្ងប់ស្ងាត់ ដើម្បីកំចាត់ ភាពអនាធិបតេយ្យ”_ខឹម វាសនា
No comments:
Post a Comment