Thursday, September 18, 2014

មនុស្សស្រឡាញ់គ្នាជាគូជីវិតឬជាមិត្តភក្តិ បើភាគីណាមួយមាននៅពេលភាគីណាមួយខ្វះ តើចិត្តដែលស្រឡាញ់នោះអាចឈរមើលដៃគូជីវិតឬមិត្តសំឡាញ់របស់ខ្លួនលំបាកស៊ូទ្រាំនៅពេលដែលយើងមានលទ្ធភាពឬសមត្ថភាពកើតដែរឬ? ព្រោះតែស្រឡាញ់ជាគូឬជាមិត្តយើងមានចិត្តចង់ចែករំលែក ព្រោះចង់អោយភាគីម្ខាងទៀតបានសេចក្តីសុខរួចផុតទុក្ខ។ តែមិនអាចព្រោះតែសំឡឹងឃើញនូវលទ្ធភាពនៃការដោះដូរនូវអ្វីដែលគូភាគីរំពឹងថានឹងបានពីគ្នាទៅវិញទៅមកនោះ ជាហេតុធ្វើអោយពួកគេទៅជាស្រឡាញ់គ្នារហូតដល់អាចទៅជាគូជីវិតឬមិត្តជិតស្និទ្ធបានទេ ព្រោះសេចក្តីស្នេហាពិត មិត្តភាពពិតមិនកើតបានដោយសារការទិញដូរសោះឡើយ៕

ពីប្រមុខអិលឌីភី ...

បន្ទាប់ពីបានពន្យល់សព្វសេចក្តីអំពីការខាតបង់ ភាពអត់ប្រយោជន៍នៃការបោះបាយបិណ្យរួចហើយ ពួកវានៅតែខំការពារការបោះបាយបិណ្យនេះទៀត ខ្ញុំគិតថាមិនមែនពួកនេះ វាល្ងង់ស្តាប់ការបកស្រាយយ៉ាងលម្អិតរបស់យើងមិនយល់នោះទេ។ពួកអាថោកអស់នេះគឺមានបំណងបំផ្លាញខ្មែរយើងតែម្តង។ ពួកវាដឹងថា ខ្មែរធ្វើបែបហ្នឹងខុស ធ្វើបែបហ្នឹងខាត តែវាចង់ឲ្យខ្មែរយើងនៅតែខុស នៅតែខាតនៅតែបំផ្លាញខ្លួនឯងបែបនេះទៅ 

បានជាវាខំការពារពន្យល់ទាំងទទឹងទិសឲ្យខ្មែរបន្តការខាតបង់នេះតទៅទៀត។ ពួកអាថោកអស់នេះហើយដែលជាសត្រូវបំផ្លាញខ្មែរនោះ។ វាធ្វើដូចជាវាល្អនឹងខ្មែរណាស់ ជួយការពារផលប្រយោជន៍ខ្មែណាស់ តែការពិតក្នុងចិត្តវាលួចបំផ្លាញខ្មែរ ហើយពួកវាខំលាបពណ៌សំលាប់ខ្មែរណា ដែលជួយឲ្យខ្មែរយល់ត្រូវ ពួកអាឈាមឆ្កែអស់នេះ វាត្រូវការឲ្យខ្មែររលាយ។ មើលមុខពួកអាឈាមឆ្កែអស់នេះឲ្យច្បាស់ទៅពួកអាឈាមឆ្កែអស់នេះហើយ ដែលជាសត្រូវពិតប្រាកដរបស់ខ្មែរនោះ។ មកជាមិត្តល្អណាស់ទៅហើយ ប៉ុន្តែមកជាសត្រូវក៏មិនមែនជាបញ្ហាធំដែរ បញ្ហាដែលត្រូវប្រយ័ត្នបំផុត តើអ្នកស្គាល់មុខមិត្ត មុខសត្រូវច្បាស់ហើយឬនៅ។ អំបូរអាឈាមឆ្កែអស់នេះហើយដែលជាសត្រូវពិតប្រាកដរបស់ខ្មែរ
- ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

No comments:

Post a Comment