Thursday, July 31, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes

ពាក្យថាហ៊ុនសែនអើយចុះចេញទៅ ទោះបីត្រូវប្តូជីវិត ក៏ខ្ញុំកឹម សុខា ត្រូវតែប្តូរមេដឺកនាំផ្តាច់ការអោយបានជាដាច់ខាត និងពាក្យថា មិនចរចាជាមួយចោរជាដាច់ខាត......សុទ្ធសឹងតែជាពាក្យសំលាប់មុខមិនអាចមានលេសណាផ្សេងសំរាប់អោយខ្លួនអ្នកនិយាយ រកហេតុផលសមរម្យណាដើម្បីកែពាក្យសំដីរបស់បានទេ នៅពេលខ្លួនបែរជាទៅចរចាជាមួយ cpp ព្រោះពាក្យទាំងអស់នេះគឺដាច់ខាត មិនទុកលោក នាយករដ្ឋមន្រ្តីនៅក្នុងតំណែងបានទេ ហើយបើមានការចរចាវិញនោះទោះយ៉ាងណាក៏ត្រូវតែទទួលយកលក្ខខណ្ឌរបស់ cpp ថាលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ត្រូវតែនៅក្នុងតំណែងជានាយករដ្ឋមន្ត្រី។ ពាក្យទាំងអស់នេះគឺបញ្ជាក់ពីបំណងក្នុងការដូរអ្នកដឹកនាំបច្ចុប្បន្នផង និងបញ្ជាក់ពីភាពដាច់ខាត ជាការតាំងចិត្តយ៉ាងមោះមុត របស់អ្នកនិយាយ ក្នុងការធ្វើអោយបានសំរេចពាក្យដែលខ្លួនបាននិយាយនោះផង។ពាក្យនេះគឺមិនអាចអោយអ្នកនិយាយត្រលប់ទៅចរចាជាមួយcpp វិញបានទេ បើចង់ត្រលប់ទៅចរចាវិញ លុះត្រាតែអ្នកនិយាយពាក្យនេះសុំទោសដល់អ្នកដែលខ្លួនបានសន្យាថាខ្លួនសុំលាងសំដីពីលើកមុនចោល ហើយកែមកថាបើបានលក្ខខណ្ឌសមរម្យទោះលោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែននៅក្នុងតំណែងក៏ដោយក៏ខ្លួន cnp ទទួលយកដែរ។ពាក្យនេះហើយដែលទាក់បានអ្នកស្អប់លោក នាយករដ្ឋមន្រ្តីខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ដែលមានបំណងចង់ប្តូរ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនអោយបាននោះ មកចូលរួមគាំទ្របាតុកម្មរបស់ cnrp យ៉ាងពេញទំហឹងនោះ ហើយក្រុមអ្នកគាំទ្រដែលមានចិត្តបែបហ្នឹងហើយដែលជាអ្នកមានការខកចិត្តយ៉ាងខ្លាំងពេលឃើញ cnrp សំរេចចិត្តចូលប្រជុំសភាជាមួយ cpp នោះ។ អ្នកគិដោយខ្លួនឯងមើល តើ ពួកអ្នកដឹកនាំcnrpកែពាក្យសំដីរបស់ពួកគេឬពួកអ្នកដែលចូលរួមជាមួយពួក មេដឹកនាំ cnrp ស្តាប់ពាក្យមេដឹកនាំរបស់គេមិនយល់?ឬពួកអ្នកគាំទ្រស្តាប់ច្រឡំពាក្យមេដឹកនាំរបស់ពួកគេ? នេះហើយជាផលអាក្រក់នៃការចូលរួមដោយមិនច្បាស់លាស់ នូវលក្ខណៈនៃមេដឹកនាំក្រុមរបស់ខ្លួន ពេលស្តាប់មេដឹកនាំខ្លួននិយាយ មិនតាមដានពាក្យអោយយល់ន័យថាពួកមេដឹកនាំពួកគេនិយាយថាម៉េច និងដើម្បីអោយយល់ពីចិត្ត និងចរិតលក្ខណៈរបស់មេដឹកនាំដែលខ្លួនគាំទ្រ បើលោតែមានអ្នកណាម្នាក់មកវែកញែកពាក្យអ្នកដឹកនាំខ្លួនអោយឃើញតាមសភាពពិត បើការបកស្រាយនោះឃើញថាមេដឹកនាំដែលខ្លួនកំពុងគាំទ្រនោះខុស មិនស្តាប់ហេតុផលទេ គិតតែពីខឹង នេះហើយដែលហៅថាគាំទ្រផ្កាប់មុខនោះ។ ផលអាក្រក់ចុងក្រោយគឺធ្លាក់មកលើតែខ្លួនដែលជាអ្នកគាំទ្រផ្កាប់មុខទាំងនោះឯង៕
តាមការសង្កេត មកដល់ពេលនេះកីឡាករជើងចាស់ទាំងអស់សុទ្ធតែចាញ់កណ្តាប់ដៃរបស់ CPP ទាំងអស់។ អ្នកទាំងអស់ដែលចាញ់ CPP គឹពួកគេជាប់អន្ទាក់ទីមួយ របស់ cpp ទាំងអស់។ ទោះពួកគេខ្លះខំស្រែកថា ពួកគេមិនចាញ់ទេ ពួកគេជាអ្នកឈ្នះ ពួកគេនៅតែខ្លាំង ប៉ន្តែការពិតវាគ្រាន់តែជាការបិទបាំងការពិតដែលពួកគេមានបំណងបន្លប់អ្នកគាំទ្រដ៏ស្មោះត្រង់ និងដ៏ល្ងង់ខ្លៅរបស់គេតែប៉ុណ្ណោះ ក្នុងខ្លួនរបស់គេៗដឹងយា៉ងច្បាស់ថាខ្លួនគេវាយមិនឈ្នះcpp ទេ ខ្លួនគេបានចាញ់ cpp ឬជាប់អន្ទាក់cpp ទៅហើយ។ គ្រប់អ្នកចាញ់ cppទាំងអស់ រួមមាន funcinpec លោកតាសឺន សាន គណបក្សសិទ្ធិមនុស្ស គណបក្ស សម រង្ស៊ី និងថ្មីៗនេះគឹ គណបក្សសង្គ្រោះជាតិ cnrp យើងសង្កេតឃើញថា ចាញ់នោះព្រោះអ្នកចាញ់ទាំងនោះប្រើក្បាច់តែមួយ ដូចៗគ្នា គឺខ្លួនមិនស្អាត ហើយទៅចង់វាយគេ រំពឹងទៅលើការអួតអាងរបស់ខ្លួនថាខ្លួនវាខ្លាំងត្រង់នេះឬត្រង់នោះ ដោយមានទំនុកចិត្តយ៉ាងខ្លាំងថារាស្រ្តល្ងង់មិនអាចយល់ពីភាពពិតរបស់ខ្លួនបានទេ។ នេះជាធម៌ប្រមាទ ជាធម៌នាំទៅរកក្តីវិនាស។ ចំនុចខ្សោយរួមរបស់អ្នកចាញ់ទាំងអស់នោះមួយទៀត គឺពួកគេមិនមែនជាក្រុមដែលឈ្នះខ្លួនឯង លក្ខណៈដ៏ខ្សោយមួយនេះ ធ្វើអោយពួកគេជាប់អន្ទាក់ទីមួយរបស់ CPP យ៉ាងងាយ ពិតណាស់ពួកគេទាំងមេនិងទាំងកូនចៅអាម៉ីអាថោងដែលមិនដែលបានទទួលការអប់រំអំពីជីវិតនោះ 100%មិនអាចលោតរួចអន្ទាក់នេះសោះឡើយ។ អីចឹងហើយបានជាទោះបីពួកអ្នកចាញ់ ទាំងនោះប្រកាសពីយុទ្ធសាស្រ្តអីក៏ដោយក្នុងការទប់ទល់នឹង cpp cpp មិនដែលព្រឺរោមទាល់តែសោះ ហើយនៅទីបំផុត cpp បានបំបែកយុទ្ធសាស្រ្តដ៏កំសោយរបស់ ពួកប្រឆាំងទាំងនោះបានដោយជោគជ័យ នឹងដោយមោទនៈភាពបំផុត។ ពួកប្រឆាំងមានច្រើនក្រុម ប៉ុន្តែចរិតនយោបាយរបស់ពួកគេដូចតែគ្នា អីចឹងហើយបានជាពួកគេប្រយុទ្ធទាល់ស្លាប់ខ្លួនឯងទៀតក៏មិនអាចយកឈ្នះcppបានដែរ ព្រោះជារួមពួកគេជាមនុស្សមិនឈ្នះខ្លួនឯង ដែលជាលក្ខណៈឆាប់ជាប់អន្ទាក់ទីមួយរបស់cpp។ តើនៅសល់កីឡាករណាទៀតដែលអាចប្រយុទ្ធឈ្នះ cpp? កីឡាករប្រឆាំងចាស់ៗ ដែលប្រើតែស្ទីលចាស់ cpp ស្គាល់របៀបបំបែកយ៉ាងស្ទាត់ជំនាញហើយ ពិតណាស់ទៅមិនរួចនឹងcpp ទេ។កីឡាករថ្មី ដើម្បីបំបែកយុទ្ធសាស្រ្ត cpp បានជោកជ័យពិតណាស់ត្រូវតែមានលក្ខណៈខុស ពីកីឡាករចាស់ដែលធ្លាប់ចាញ់ក្រោមថ្វីដៃcpp។ ច្បាស់ណាស់ត្រូវតែមានលក្ខណៈខុសពីកីឡាចាញ់មុនៗ ប៉ុន្តែមិនមែនគ្រាន់ ខុសពីកីឡាករដែលធ្លាប់ចាញcpp កន្លងមក នោះកីឡាករថ្មីត្រូវតែឈ្នះcpp នោះទេ។ ខុសពីកីឡាធ្លាប់ចាញ់cpp ពីមុនហើយត្រូវតែខុសពីមុន មក រកអោយចំកន្លែងត្រូវទៀត។ សូមកុំភ្លេចធ្វើអោយរាស្រ្តចេះដឹង ចេះទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិ ការធ្វើបែបនេះទោះជាពេលកំពុងធ្វើនយោបាយរកការគាំទ្រគំនិតក៏មិននាំគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ មានតែរីកចំរើនដល់ពលរដ្ឋ បើបោះឆ្នោតទៅcpp ឈ្នះឆ្នោត ក៏ការងារយើងនៅតែមានប្រយោជន៍សំរាប់ជាតិព្រោះពលរដ្ឋបានចេះដឹងដោយសារនយោបាយដ៏សមស្របរបស់យើង បើសិនជាយើងឈ្នះ យើងក៏រឹងមាំអាចដឹកនាំប្រទេសអោយរីកចំរើនបាន ព្រោះពលយើងខ្លាំង បើសិនជាយើងឈ្នះ ហើយគេមិនអោយក៏គ្មានការខូចខាតអីដល់ជាតិ ព្រោះការធ្វើអោយរាស្រ្តចេះគឺល្អសំរាប់ជាតិមាតុភូមិ គ្រប់កាលៈទេសៈ ហើយបើគេចង់ប្រើយុទ្ធសាស្រ្តទីមួយដែលគេធ្លាប់ធ្វើលើអ្នកចាញ់មុនៗគឺទិញក៏មិនបានព្រោះទ័ពយើងជាទ័ពបានហ្វឹកហាត់រួចហើយនូវយុទ្ធសាស្រ្តឈ្នះខ្លួន ដើម្បីយកឈ្នះអន្ទាក់ទីមួយ របស់cpp។ និយាយរួមគ្រប់កាលៈទេសៈនយោបាយបែបយើង សុទ្ធតែនាំភាពល្អ ភាពរីកចំរើនដល់ស្រុកទេស ដែលជាជ័យជំនះពិតប្រាកដ សំរាប់ប្រទេស ខ្មែរ ឬក៏អាចនិយាយបានថាជាជោគជ័យលើcpp ព្រោះក្នុងការយល់របស់យើង cpp គឺតំណាងអោយភាពអវិជ្ជមានរបស់ប្រទេសយើង ពេលប្រទេសយើងត្រូវបានកែប្រែមកល្អវិញហើយ មករកភាពវិជ្ជមានវិញហើយ នោះ cpp ក្នុងការយល់និងអោយតំលៃរបស់យើងលែងមានទៀតហើយ នោះគឺជាការឈ្នះលើ cpp យ៉ាងពិតប្រាកដ។ ជ័យជំនះនេះមិននឹងមិនប្រើឈាមរាស្រ្តទេ។សូមបញ្ជាក់ថាអន្ទាក់របស់ cpp មានទិញជាលុយ ទិញជាតំណែង ចុងក្រោយបំផុតគឺការគាបសង្កត់ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខ៕

ពួកគាត់ធ្លាប់និយាយថាដើម្បីអោយ គជប ឯករាជ្យ អព្យាក្រិត ត្រូវតែជ្រើសរើសមនុស្សឯករាជ្យ និងអព្យាក្រិត្យ ដូចជាពួកមកពីខាងNGO ជាដើម។ ស្រាប់តែឥឡូវ មិនទាន់បានចូលកាន់តំណែងជាសមាជិក គជប ផង គ្រាន់តែត្រូវបានគេស្នើបេក្ខភាពភ្លាម គាត់ស្នើសុំវិញភ្លែត ថាសុំអោយ គជប មានភាពឯករាជ្យ ដើម្បីអោយ គជប បានធ្វើការដោយអព្យាក្រិត្យ ហាហាហា ក្រែងថាដាក់មនុស្ស ឯករាជ្យ និងអព្យាក្រិតទៅ គជប ឯករាជ្យ និងអព្យាក្រិត្យហើយឬ ប៉ណ្ណឹងហើយនៅមើលមិនឃើញ លទ្ធផលនៃអំណាចប្រមូលផ្តុំទៀតហ្ន ហាហាហហា

Once Silently:"យំ ឬស្រែកជារឿយៗ ពីអ្វីដែលមានអារម្មណ៍នៅក្នុងខ្លួន នោះជាលក្ខណៈដ៏ពិសេស 
សម្រាប់សិល្បករមួយរូប តែមិនមែនជាអ្នកនយោបាយនោះទេ៕" Nelson Mandela, Aung San Suu Kyi, and Lee Kuan Yew cried countless times during their long walk to freedom of theirs nations and people! How much hope left to hold in the cry when our people have this such concept about politicians on matters of theirs tears, but not their hearts, souls, energy, facts, truth, solutions, and systems they introduce.

គ្មានមនោសញ្ចេតនាមិនសមជាមនុស្សទេ។ មនោសញ្ចេតនាជាលក្ខណៈមួយក្នុងចំណោមលក្ខណៈពីរយ៉ាងដែលធ្វើអោយមនុស្សខុសពីសត្វតិរិឆ្ឆាន។ មនុស្សខ្មែរមនោសញ្ចេតនាខ្លីណាស់។ ខ្ញុំពិតជាសង្វេកនឹងមាតុភូមិកំនើតខ្ញុំណាស់៕

បណ្ឌិត លោកឃើញហេតុស្គាល់ផល ឃើញផលស្គាល់ហេតុ។ ម្សិលមិញ អ្នកដឹកនាំគណបក្សសង្គ្រោះជាតិ បានឡើងនិយាយនៅក្នុងសមាជក្រុមប្រឹក្សាជាតិ ថ្ងៃទី27 ខែ7 ឆ្នាំ2014 ទាំងទឹកមុខទាំងពាក្យសំដីរបស់លោក សម រង្ស៊ី គឺពុំបានបង្ហាញអោយឃើញនៅភាពសោកសៅ ឬនិយាយដល់ការស្លាប់ របួស ពិកា និងការខាតបង់ផ្សេងៗរបស់បាតុករឡើយ។ ពេលខ្ញុំបានមើលclip video របស់គាត់ ខ្ញុំចេះតែគិតថា តើបាតុករដែលស្លាប់ របួស ពិកា ដោយសារបាតុកម្ម មានដិតនៅក្នុងចិត្តរបស់គាត់ទេ? គាត់ស្រែកខ្លាំងៗអួតពីជោគជ័យ ដែល cnrp ទទួលបានដោយសើច និងញញឹមរហូត។ ខ្ញុំគិតទៀតថាចុះបើក្នុងពេលបាតុកម្មនោះគាត់មានកូន ស្លាប់ឬ ពិកា តើអារម្មណ៍របស់គាត់ពេលកំពុងនិយាយនៅពេលនេះវាយ៉ាងម៉េចទៅហ្ន? តើគាត់សើចឬញញឹមចេញដែឬទេហ្ន? ហើយគាត់អាចភ្លេចមិននិយាយដល់ការស្លាប់ឬរបួសពិការបស់កូនគាត់បានដែរឬទេហ្ន? ចុះបើចិត្តរបស់គាត់បែបនេះចំពោះបាតុករ ហេតុអ្វីដល់ខួបត្រូវធ្វើបុណ្យអោយដល់បាតុករដែលស្លាប់ម្តេចបានគាត់រៀបចំពិធីអោយហ្ន? ចុះសមាជិកដែលអង្គុយជជែកគ្នាវ៉ែ មិនស្តាប់ដោយយកចិត្តទុកដាក់នូវប្រសាសន៍របស់ប្រធានពួកគេដែលកំពុងនិយាយយ៉ាងស្រស់ស្រាយនោះ តើពួកគេមាននឹកដល់ត្រង់ចំនុចថា ចុះបើមានសាច់ញាតិ ឬខ្លួនពួកគាត់ផ្ទាល់ បានស្លាប់ឬពិកា ហើយគេមិននិយាយដល់ខ្លួន ឬក្រុមគ្រួសារខ្លួនដែលស្លាប់ឬពិការនោះសោះ តើគាត់ស្លាប់បាត់ទៅ ឬកំពុងពិកានៅឯផ្ទះគ្មានអ្នកណានឹកនាដល់តើពួកគាត់នឹងមានអារម្មណ៍យ៉ាងម៉េចទៅហ្ន? នេះហើយត្រីចង្វាត្រូវទឹកភ្លៀង ដែលជាលក្ខណៈនៃអ្នកដើរតាមអ្នកនយោបាយបោកប្រាស់នៅស្រុកខ្មែ។ តើលោកអ្នកណាអើយ ដែលអាចជួយលោកខ្មែរខ្ញុំបាន៕

No comments:

Post a Comment