Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes



មិត្តល្អ មានតំលៃខ្លាំងណាស់ ដូច្នេះពិតណាស់មិនមែនជារបស់រកបានដោយងាយទេ។ ត្រូវចំណាយពេលយូរ និងការលះបង់ច្រើន ហើយមិនច្បាស់ថានឹងត្រូវតែអាចរកបានមិត្តល្អនោះទេ។ អ្នកបានធ្វើ់្អចំពោះមនុស្សច្រើននាក់ ហើយពួកគេស្ទើរតែទាំងអស់មិនអោយតំលៃលើការស្មោះត្រង់របស់អ្នក ការខិតខំរបស់អ្នកបែបនេះហើយដែលគេហៅថា ចំណាយដើមទុនដើម្បីរកមិត្តល្អនោះ។ ពេលអ្នកបានជួបមិត្តល្អ ក្នុងជីវិតអ្នកហើយ កុំភ្លេចនិយាយប្រាប់គេថា អ្នកបានចំណាយច្រើនណាស់ដើម្បីបានមកជួបមិត្ត តើអ្នកយល់ទេ ថាតើអ្នកមានតំលៃប៉ុណ្ណាសំរាប់ខ្ញុំ។ តាមរយៈការចំណាយរបស់ខ្ញុំដើម្បីអោយបានជួបអ្នកនោះហើយ ដែលជួយអោយអ្នកបានយល់ពីតំលៃនិងសារៈសំខាន់របស់អ្នកចំពោះខ្ញុំ។ ខ្ញុំបានអោយតំលៃមិត្តហើយ ពេលនេះនៅសល់តែមិត្តទេដែលត្រូវធ្វើខ្លួនអោយមានតំលៃ។ តំលៃរបស់មិត្តមិនស្ថិតលើខ្ញុំអោយនោះទេ ប៉ន្តែវាស្ថិតនៅលើការងាររបស់មិត្តផ្ទាល់ទៅវិញទេ។ខ្ញុំមិនអាចលើកតំលៃចំពោះរបស់ដែលគ្មានតំលៃបានទេទោះបីជាខ្ញុំចង់ក៏ដោយ៕

No comments:

Post a Comment