Sunday, July 20, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes



ជីវិតខ្ញុំសំរាប់សង្គមមនុស្ស ខ្ញុំសុំលក្ខខណ្ឌតែម៉្យាងគត់ពីអ្នក

សូមអ្នកធ្វើខ្លួនអោយសមនឹងទទួលបានការលះបង់នេះ។ តែប៉ុណ្ណឹងវាគ្រប់គ្រាន់សំរាប់ខ្ញុំហើយ៕

ជីវិតខ្ញុំសំរាប់អ្នក ខ្ញុំសុំលក្ខខណ្ឌតែម៉្យាងគត់ពីអ្នក សូមអ្នកធ្វើខ្លួនអោយសមនឹងទទួលបានការលះបង់នេះ។


 តែប៉ុណ្ណឹងវាគ្រប់គ្រាន់សំរាប់ខ្ញុំហើយ៕



មនុស្សដែលមើលឃើញរឿងបែបនេះហើយនៅស្ងៀមស្ងាត់ចំពោះរឿងបែបនេះបាន តើចិត្តរបស់ពួកគេជាចិត្តអ្វី? សង្កេតមើលចុះតើអ្នកនយោបាយស្រុកខ្មែរ មានអ្នកណាមករវល់ឈឺឆ្អាលក្នុងរឿងបែបនេះទេ? តើអ្នកណាជាអ្នកទទួលខុសត្រូវក្នុងការ បោសសំអាតការបោកប្រាស និងដាក់ទោសទណ្ឌចំពោះអ្នកបោកប្រាស់? សង្កេតមើលរឿងបែបនេះ នោះអ្នកនឹងយល់អំពីជំរៅចិត្ត របស់អ្នកនយោបាយខ្មែរហើយ។ មនសិកាជាមនុស្ស ធ្វើអោយយើងមិនអាចនៅស្ងៀម ចំពោះមុខការរីករាលដាលនៃអំពើអាក្រក់ គ្របដណ្តប់មកលើជនទន់ខ្សោយបានទេ។ តើថ្ងៃណាទើបមាតុភូមិដ៏កំសត់នៃយើងបានរួចផុតពីការបោកប្រាស់ ពីការជិះជាន់ ពីការកេងប្រវ័ញ្ចយ៉ាងវក់វីនេះទៅ តើថ្ងៃណាអ្នកនឹងបានស្គាល់ភាពភ្លឺស្វាង ភាពយុត្តិធម៌ ភាពសំបូរសប្បាយនឹងគេទៅ? អ្នកធ្មេចភ្នែកសញ្ជឹងគិតមើលចុះ បើពួកយើងមិនធ្វើរឿងនេះ តើអ្នកណានឹងធ្វើរឿងនេះក្រៅពីពួកយើងទៅ? បើមិនធ្វើដូចយើង តើនឹងធ្វើយ៉ាងម៉េចទៅ? បើមិនចាប់ផ្តើមពីឥឡូវ តើនឹងត្រូវចាប់ផ្តើមនៅពេលណាទៅ?

No comments:

Post a Comment