Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes

វាគឺជារឿងទៅមិនរួចដែលមនុស្សមិនស្មោះត្រង់ម្នាក់ ប្រាថ្នាចង់បានមិត្តជាជនស្មោះត្រង់៕
មនុស្សដែលអស្ចារ្យទាំងឡាយគឺជាមនុស្សដ៏សាមញ្ញ តែមនុស្សដែលអត់សាមញ្ញហើយប្រឹងធ្វើជាសាមញ្ញដើម្បីបានភាពអស្ចរ្យនោះគឺជាមនុស្សដ៏ថោកទាបបំផុតទៅវិញទេ។
.................................................................................................
មនុស្សម្នាក់ៗត្រូវតែមានការកំសាន្តសប្បាយ វាជារឿងធម្មតាទេ ហើយក៏ជារឿងមិនអាចខ្វះបានសំរាប់ជីវិតដែរ ប៉ុន្តែ ទី1 សប្បាយយ៉ាងណាក៏មិនត្រូវអោយបាត់មនសិកាក្នុងនាមជាមនុស្សដែរ និងទី2 ៖ ត្រូវសប្បាយអោយសមល្មមនឹងមុខនាទីរបស់ខ្លួន។ យើងជាទ័ព ldp មានមុខនាទីជាអ្នកកែតំរូវភាពខុសឆ្គងរបស់សង្គម ក្មុងករណីនេះភាពជាគំរូសំខាន់ណាស់៕
បើគ្មានបេះដូងដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរុញច្រានអោយគិតតើនៅសុខមនុស្សគិតកើតដែរវាទាល់ចិត្តអាណិតអាសូចំពោះមនុស្សទូទៅយ៉ាងខ្លាំង ទើបបានចិត្តនោះនៅមិនសុខចេះតែគិត។
គតិបណ្ឌិតគឺជាសមិទ្ធិផលនៃការសញ្ជឹងគិតយ៉ាងជ្រាលជ្រៅ ដែលរុញច្រានដោយបេះដូងប្រកបដោយមនោសញ្ចេតនាយ៉ាងអន្លង់អន្លោច៕


អ្នកតែងប្រាថ្នាស្នេហាស្មោះត្រង់ ប៉ុន្តែអ្នកចាប់ផ្តើមមាន ការមិនស្មោះត្រង់ចំពោះដៃគូជីវិតអ្នកមុនរួចទៅហើយ តើអោយដៃគូជីវិតអ្នកស្មោះត្រង់ជាមួយអ្នកដែលជាមនុស្សមិនស្មោះត្រង់យ៉ាងម៉េចទៅកើតបើមនុស្សគ្រប់គ្នាប្រើទ្រិស្តីនេះ តើលើលោកនេះអាចមានស្នេហាបរិសុទ្ធទេ៕

No comments:

Post a Comment