Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes




8ចំនុច ជាគន្លឹះ មិនអាចខ្វះបាន ដែលត្រូវសិក្សាអោយល្អិតល្អន់ដើម្បីធានាបាននូវការផ្លាស់ប្តូរស្ថានភាពស្រុកទេសមួយ ពីអាក្រក់ទៅល្អ។ 
1- 
ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-
ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែលនាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមានឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែងដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹងជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហាដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយមួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើងចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។ 
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វីដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុងបច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែលត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជាចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សាពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ីសង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។ល។ដែលការអនុវត្តផែនការនោះត្រូវការ។ 
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ ចំនុចទី នេះគឺសំដៅដល់សកម្មភាព៕

No comments:

Post a Comment