Wednesday, July 2, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes


ព្រោះតែគំនិតបែបនេះហើយដែលធ្វើអោយយើងមិនអាចរកបានបងប្អូនបង្កើតក្រៅផ្ទៃមាតា
យើងត្រូវសួរខ្លួនឯងថាហេតុអ្វីយើងគ្រប់គ្នាមានទំនោស្រឡាញ់ឳពុកម្តាយបងប្អូនបង្កើតក្រុមគ្រួសារយើងជាងអ្នកដទៃ? តើព្រោះតែគាត់ជាឳពុកម្តាយឬបងប្អូនបង្កើតឬក្រុមគ្រួសារយើងឬយ៉ាងណា? គឹមិនមែនព្រោះតែពួកគាត់ជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះទេ តែគឺព្រោះតែយើងបានចំណាយពេលយ៉ាងច្រើនជាងអ្នកណាទាំងអស់ក្នុងជីវិតយើង ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ។ចុះបើជាការចៃដន្យណាមួយ យើងមានឱកាសរួមសុខរួមទុក្ខជាមួយអ្នកដទៃច្រើនជាងក្រួមក្រួសារបង្កើតខ្លួនឯងទៅ រហូតកើតមនោសញ្ចេតនាលើសទាំងឳពុកម្តាយបងប្អូនបង្កើតខ្លួនឯងទៅទៀត តើទស្សនៈនេះត្រឹមត្រូវឬទេ។ បើអ្នកចង់បានបងប្អូនបង្កើតក្រៅផ្ទៃមាតារួម អ្នកសាកល្បងសំលឹងរកមនុស្សដែលអ្នកយល់ថាអ្នកចង់ក្លាយជាបងប្អូនបង្កើតក្រៅផ្ទៃនោះ ហើយអ្នករកឱកាសនៅជិតគ្នារួមរស់ដូចបងដូចប្អូនក្រុមគ្រួសារយើង ហើយបងប្អូនតាំងចិត្តធ្វើល្អនឹងគេមុនទុកគេដូចជាបងប្អូនបង្កើត មិនខ្វល់ចាំមើលបំណាំថាគេល្អនឹងយើងវិញឬអត់ ល្អហើយល្អទៀតៗ ខ្ញុំធានាថាយាងច្រើនអ្នកធ្វើបែបនេះចំពោះមនុស្សប្រហែលដប់នាក់ឡើងទៅអ្ននឹងបានជួបបងប្អូនបង្កើតក្រៅផ្ទៃមាតាម្នាក់ជាមិនខាន។ -លោក ពូ ខឹម វាសនា
Post by Veasna Khem.
មនុស្សល្អពួកគេនៅជាមួយគ្នាព្រោះមានមនោសញ្ចេតនាជាចំណងមិត្តភាព ប៉ុន្តែមនុស្សអាក្រក់ពួកគេនៅជុំគ្នាព្រោះមានប្រយោជន៍រៀងៗខ្លួនជាចំណង៕

No comments:

Post a Comment