Thursday, July 24, 2014

ទស្សនៈលោក ខឹម វាសនា | Khem Veasna Quotes



ខ្ញុំពិតជាចង់យំណាស់ ខ្ញុំពិតជាចង់ស្រែកណាស់ ខ្ញុំពិតជាចង់ប្រាប់ការពិតដល់បងប្អូនណាស់ ខ្ញុំពិតជាតឹងទ្រូងខ្លាំងណាស់ តើបងប្អូនប៉ុន្មាននាក់ដែលបានដឹងនិងអាចស្មានយល់ពីការពិតនៅពីក្រោយការត្រូវរ៉ូវគ្នា នៃCNRP និងCPP? តើបងប្អូនមាននៅចាំថាហេតុអ្វីបានជា សម្តេចក្រុមព្រះ ត្រូវគ្នាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឆ្នាំ2003 ក្នុងការយល់ព្រមជួយបោះឆ្នោត បង្គ្រប់ 2/3 ដើម្បីបង្កើតរដ្ឋាភិបាលចំរុះ ជាមួយ CPP ទេ? កាលណោះ តើលោក សមរង្ស៊ី ចោទសម្តេចក្រុមព្រះថាយ៉ាងម៉េច? រហូតក្រោយមក លោក សមរង្ស៊ី បានធ្វើលិខិតសុំទោស សម្តេចក្រុមព្រះ និងលោក នាយករដ្ឋមន្រ្តី ហ៊ុនសែនដើម្បីជាថ្នូរនៃការបានចូលស្រុកវិញរបស់លោក សម រង្ស៊ី តើសុំទោស សម្តេច ក្រុមព្រះរឿងអ្វី?។ ឥឡូវរឿងដដែលនេះ បានកើតឡើងទៀតហើយ តែតួអង្គជាលោកសម រង្ស៊ី និង លោក កឹម សុខា ម្តង។ សូមរលឹកបងប្អូន ថាក្នុងការចរចា CPP មិនដែលចោលជំរើសមួយនេះទេ ហើយវាអាចជាជំរើសទីមួយ នៅគ្រប់ការចរចា របស់CPP ជាមួយគ្រប់អ្នកនយោបាយខ្មែរ។ ជាការពិចារណាបន្ថែម បងប្អូន សង្កេតមើលថាតើ CNRP បានអ្វីជាដំកំភួនខ្លះសំរាប់ជាប្រយោជន៍របស់ពលរដ្ឋ នៅក្រៅឆាក បន្ទាប់ពីព្រមចូលរួមប្រជុំសភា ជាមួយ CPP។ ចុះបើគ្មានអ្វីជាដុំកំភួន ដែលពួកគេបានសំរាប់ពលរដ្ឋផង ហេតុអ្វីបានជាCNRP ព្រមចូលប្រជុំសភា?តើហេតុអ្វីបានជាពួកគេសុខចិត្តប្រឈមនឹងការបាត់បង់សន្លឹកឆ្នោតពីពលរដ្ឋ នៅអាណត្តិក្រោយ?ត្រូវចងចាំថា ចោរមិនដែលសារភាពថាជាចោរទេ បើក្នុងករណីអាចលាក់បំបាំងបាន។សូមបងប្អូនប្រឹងយល់បន្ថែមដោយខ្លួនឯងចុះ។ ខ្ញុំមិនអាចនិយាយលើសពីនេះបានទេ។ ពួកគេចាស់ៗអស់ហើយ ពួកគេត្រូវតែសំរេចទៅតាមផ្លូវនេះហើយ។ មិនដឹងថាត្រូវប្រាប់បងប្អូនថាយ៉ាងម៉េចទៀតទេ។ ស្លេះត្រឺមប៉ុណ្ណេះសិនចុះ៕

No comments:

Post a Comment