Saturday, September 13, 2014

មើលសំណេរ ស្តាប់សំដី មើលឃើញដល់ចិត្តអ្នកនិយាយឬអ្នកសរសេរនោះ។
\

ពូយល់ឃើញថាពួកយើងគួររិះគន់ត្រឹមការយកបាយទៅបោះអោយប្រែតស៊ីដែលជាជំនឿប្រាសចាកហេតុផលផង និងជាការបំផ្លាញស្រូវអង្ករលុយកាក់ក្នុងរឿងអត់ប្រយោជន៍ផង ប៉ុន្តែចំពោះការយកបាយទៅប្រគេនព្រះសង្ឃនៅក្នុងឱកាសភ្ជុំបិណ្យនេះមិនគួរសោះឡើយដែលយើងបន្ទោសសរុបថាមិនបានការនោះ គ្រាន់តែរំលឹកគាត់ថាបុណ្យឬសេចក្តីល្អមិនមែនធ្វើទាល់តែដល់រដូវបានអាចធ្វើបានទេ យើងអាចធ្វើសេចក្តីល្អឬបុណ្យនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ហើយជួយរលឹកពួកគាត់ផងដែរថា ព្រះសង្ឃលោកមិនមែនត្រូវការចង្ហាន់តែក្នុងរដូវភ្ជុំបិណ្យនេះទេ បើរដូវនេះមានចង្ហាន់ច្រើនហើយគួរប្រគេនលោកនូវអ្វីដែលអាចទុកឆាន់បានយូរ។ ការស្តីបន្ទោសរឿងយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យប្រពៃណីភ្ជុំបិណ្យនេះមិនជារឿងត្រឹមត្រូវទេ ប៉ុន្តែគ្រាន់តែជួយរលឹកគាត់រឿងផ្សេងៗដូចពូឧទាហរណ៍ខាងលើនិងបញ្ជាក់ប្រាប់គាត់អោយច្បាស់ថាបុណ្យមិនមែនចេតនាដើម្បីខ្លួនឯងទេ តែជាចេតនាលះរបស់ខ្លួនដើម្បីសេចក្តីសុខសេចក្តីត្រូវការរបស់អ្នកដទៃតើ ដូច្នេះពេលធ្វើអ្វីមួយត្រូវនឹកគិតដល់ចេតនាទៅបានហើយ៕
រឿងនេះកប់ជ្រៅណាស់ក្នុងសណ្តានរបស់ពូមីងអុំៗនិងយាយតារបស់ពូជសាសន៍យើងកុំធ្វើបង្ខំពេក បន្តិចម្តងៗគង់តែបានសំរេចទេព្រោះយើងឈរលើការពិត។ ជាឧទាហរណ៍RFI ផ្សាយថាបោះបាយបិណ្យឆ្នាំនេះខ្សោយខ្លាំងណាស់។


No comments:

Post a Comment