Tuesday, September 9, 2014

ជាធម្មតានៃសន្តានចិត្តល្អពេលធ្វើអ្វីខុស មិនទាន់យកក្បាលមកគិតទេ តែចិត្តនោះមានសភាពទើសទាស់ អល់ឯក មិនសុខក្នុងចិត្ត រង្គៀសក្នុងចិត្តមុនយើងយកក្បាលមកពិចារណាទៅទៀត។ ចិត្តវាធ្វើការលឿនជាងខួរក្បាល មនុស្សមានចិត្តល្អ អាចប្រើចិត្តបានមួយចំនួនធំសំរាប់សំរេចការជួសខួក្បាល បើិចិត្តអត់ទើសទាស់អត់រង្គៀសហើយមិនបាច់គិតច្រើនទេធ្វើទៅ មកលេងជាមួយក្មួយៗនៅKorea នេះខ្ញុំអត់មានរង្គៀសចិត្តទេ ហើយពេលខ្ញុំយកខួក្បាលមកគិត លើការនេះក៏នៅតែរកមិនឃើញកំហុសក្នុងរឿងនេះដែរ មនុស្សនិយាយចេញមកដើម្បីសំដែងពីចិត្តខ្លួនដែលមានអារម្មណ៍ថាទើស ទាស់ក្នុងរឿងការជួបជុំគ្នានៅ Koreaនេះ ខ្ញុំសន្និដ្ឋានថាចិត្តនេះមិនល្អអាចប្រើចិត្តសំរេចការបានទេ ចិត្តអាចកំពុងច្រណែនគេ ចិត្តនេះអាចលំអៀងព្រោះដូចជាគាំទ្រcnrp ហើយយើងទៅរិះគន់ក្រុមដែលគេស្រឡាញ់ចិត្តនេះបានគុំទុកតាំងពីពេលមុននោះមករឿងldp រិះគន់cnrp ដែលខ្លួនគាំទ្រចំនុចខ្លះៗរបស់ក្រុមនោះដែរ អាចមក ពីរឿងច្រើនយ៉ាងទៀត តែសុទ្ធសឹងតែមកពីចិត្តមិនល្អនោះឯងដែលធ្វើអោយមានចិត្តទើសទាស់នឹងរឿងមិនគួរអោយទើសទាស់បែបនេះនោះ៕

អ្នកណាគេមិនអោយសប្បាយ តែត្រូវមានមនសិកាក្នុងរឿងសប្បាយនេះ យើងមិនបានយកលុយគេមកសប្បាយនេះមួយយើងមិនសប្បាយបាត់លក្ខណ:ជាមនុស្សនេះពីរហើយយើងក៏មិនមែនសប្បាយលើគំនរទុក្ខរបស់អ្នកដទៃនេះបី អូអោយតែអ្នកអោយយោបលត្រូវតែយកយោបលអ្នកតែម្តងឬ? បើម្នាក់អោយយោបលបែបនេះ ម្នាក់អោយយោបលបែបនោះ មិនយកមិនបាន តើត្រូវធ្វើបែបណាទៅ ចុះគេភាគច្រើនមិនយល់ដូចអ្នក ចុះម៉្តេចមិនយកយោបលគេផង?ខ្ញុំហ៊ាននិយាយថាបើទោះជាអ្នកគាំទ្រLDP ក៏មិនមែនជាអ្នកយល់ពីldp ដែរ អ្នកយល់ពីldp មិនអាចយល់បែបហ្នឹងចំពោះរឿងហ្នឹងទេ៕

No comments:

Post a Comment