Veasna Khem shared Samphors Charn's photo.
ពាក្យពិតមិនពិរោះទេ។- គឺក្រុមនេះហើយដែលសំលាប់ទឹកចិត្តចូលរួមនឹងនយោបាយរបស់ពលរដ្ឋខ្មែរ។ ដោយសមត្ថភាពឆ្លុះមើលចិត្តរបស់ពលរដ្ឋខ្មែរនៅទាប មិនអាចយល់ការពិតក្នុងជំរៅចិត្តអ្នកនយោបាយបាន ពួកគាត់បានស្រឡាញ់ក្រុមនេះយ៉ាងអស់ពីចិត្ត ដោយស្មានថាក្រុមនេះជាអ្នកស្អប់អំពើអាក្រក់ ជាអ្នកមាត់ហើយនឹងចិត្តគឺតែមួយ ជាក្រុមប្រឆាំងពិតប្រាកដ។ លុះដល់ពេលបានប្រយោជន៍ផ្ទាល់ខ្លួនពួកគេក្បត់ពាក្យសំដីរបស់គេដោយអត់អៀនខ្មាស់ ពេលនោះទើបពលរដ្ឋ បានឃើញសារជាតិពិតរបស់ក្រុមនេះ។ ដល់តែឃើញក្រុមដែលគាត់ជឿស្មោះថាល្អ ថាស្មោះត្រង់បែទៅជាក្បត់ពួកគាត់ ពួកគាត់មានអារម្មណ៍ថាអ្នកនយោបាយណាក៏ដូចអ្នកនយោបាយណាដែរ។ នេះជាការបំផ្លាញទឹកចិត្តចូលរួមនឹងនយោបាយរបស់ពលរដ្ឋខ្មែរដែល LDP យើងខំជំរុញយ៉ាងពេញទំហឹង តាមរយ:នៃការធ្វើនយោបាយដោយស្មោះត្រង់និយាយម៉ាត់ណាគឺម៉ាត់ ហ្នឹង។ ជាក្រុមថោកទាបបំផុតដែលអ្នកយល់ច្បាស់ទាំងឡាយ ត្រូវតែចងចាំទុក ហើយត្រូវតែធ្វើសកម្មភាពប្រឆាំងអោយពេញទំហឹង៕
ទស្សនៈលោក ខឹម វាសនា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ...[ អង់គ្លេស: League for Democracy Party (LDP), Quotes ប្រមុខគណបក្ស ៖ លោក ខឹម វាសនា | Khem Veasna Quotes ]
Friday, September 19, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment